ស្ពានដែកបេឡេនឹងដាក់ឲ្យធ្វើចរាចរណ៍ឡើងវិញនៅថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយពីបានផ្អាកមួយរយៈពេលដើម្បថែទាំ និងត្រួតពិនិត្យលក្ខណៈ​បច្ចេកទេសស្ពានបេឡេឫស្សីកែវ នឹងដាក់​ឲ្យដំណើរការធ្វើចរាចរជាធម្មតាឡើងវិញ នៅថ្ងៃព្រហស្បតិ៍ទី១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក​តទៅ។ នេះបើតាមការ​ជូនដំណឹងរបស់មន្ទីរសាធារណការ និង​ដឹក​ជញ្ជូនរាជធានី​ភ្នំពេញ។

គួរជម្រាបថា ស្ពានដែកបេឡេតភ្ជាប់ ពីផ្លូវជាតិលេខ៥ ស្ថិតនៅខណ្ឌឫស្សីកែវ នៅតំបន់អភិវឌ្ឍជ្រោយចង្វា ស្ថិតនៅខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យដំណើរការអស់រយៈពេល ប្រមាណ១​ឆ​្នាំមកហើយ។ ស្ពានដែកនេះ ត្រូវបានទទួល ការថែទាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសឡើងវិញ រួមមានគ្រឿងបង្គុំស្ពាន ផ្នែកខាងលើ និងផ្នែកសសរទម្រស្ពាន ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាព​ជូនប្រជាពលរដ្ឋ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print