ហុងដាសេ១២៥ប្រលះជាមួយហុងដាឆាលីបញ្រ្ចាស់ទិសគ្នារងរបួសធ្ងន់២នៅក្រុងបាវិត

ចែករំលែក៖

ស្វាយរៀង ៖ បុរសពីរនាក់បានរងរបួសផ្ទៃមុខបែកក្បាលបាក់ដៃដោយសារករណីគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូហុងដាសេ១២៥និងម៉ូតូហុងដាឆាលីបុកបញ្រ្ចាស់ទិសគ្នាលើកំណាត់ផ្លូវជាតិលេខ១កាលពីវេលាម៉ោង១២៖៣០នាទីរសៀលថ្ងៃទី៩ខែកក្កដាឆ្នាំ២០១៥ស្ថិតក្នុងភូមិតាពៅសង្កាត់-ក្រុងបាវិត។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថាមុនដំបូងឃើញបុរសម្នាក់
ឈ្មោះប្រាក់ ចន្ធី អាយុ២៧ ឆ្នាំមុខរបរកសិករបានបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៏ខ្មៅពាក់ស្លាកលេខស្វាយរៀង១A១៣៧២ពីកើតមកលិចក្នុងល្បឿនលឿនស្របពេលនោះស្រាប់តែមានបុរសចំណាស់ម្នាក់ឈ្មោះអ៊ុក សៅ អាយុ៥០ឆ្នាំ មុខរបរកសិករជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឆាលីពណ៏ព្រីងទុំពីលិចមកកើតបញ្រ្ជាស់ទិសក៏បុកគ្នាយ៉ាងពេញទំហឹងលាន់សូប្រាវរីឯមនុស្សនិងម៉ូតូផ្លោងខ្ទាតជាង៥ម៉ែត្រស្លប់ស្ដូកស្ដឹងនិងកន្លែងតែម្ដង។

ក្រោយកើតហេតុភាគីទាំសងខាងត្រូវបានប្រជាពលរដ្ឋដឹកមកសង្គ្រោះទៅកាន់មន្ទីពេទ្យប្រមាណជាកន្លះម៉ោងទើបសមត្ថកិច្ចនគបាលមូលដ្ឋានមកធ្វើការវាស់វែងនិងអូសមកកាន់ប៉ុស្ត័រដ្ឋបាលបាវិតដើម្បីដោះស្រាយនៅពេលក្រោយតាមច្បាប់។
សមត្ថកិច្ចនគរបាលបញ្ជាក់ថាមូលហេតុដែលបណ្ដាលអោយមានករណីគ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងដោយសារភាគីម៉ូតូហុងដាសេ១២៥ប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយត្ន័ ៕

11540924_383690161821710_6622913542730185402_n

11059395_383690181821708_4578458930375530351_n

...

11707749_383690201821706_8351195739535247390_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print