ភ្នំពេញ៖ អគ្គស្នងាការនគរបាលជាតិនាយឧត្តមសេនីយ៍ នេត សាវឿន បានធ្វើការព្រមានដល់ មន្ត្រីនគរបាលប៉ុសិ៍្តរដ្ឋបាលមូលដ្ឋាន និងនាយប៉ុសិ៍្តណាដែលមិនព្រមកែប្រែឥរិយាបថ អត្តចរិក អាក្រក់របស់ខ្លួនដែលធ្លាប់មាន ដែលជាកត្តាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋនិងបាត់ បង់នូវជំនឿមកលើកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូល ដ្ឋាននោះ នឹងដកចេញពីតំណែង។ នេះគឺជាការព្រមានរបស់នាយឧត្តមសេនីយ៍អគ្គស្នងការ នគរបាលជាតិនៅក្នុងអង្គសិក្ខាសាលាស្តីពីការពង្រឹងរបៀបរបបដឹកនាំ គ្រប់គ្រងកិច្ចការប៉ុសិ៍្ត នគរបាលរដ្ឋបាល នឹងបទពិសោធន៍ការងារនគរបាល និងសហគមន៍ ដែលបានប្រព្រឹត្តធ្វើឡើង នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥។
នាយឧត្តសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍សង្កត់ ធ្ងន់ថា គ្រប់កងកម្លាំងនគរបាលទាំងអស់ ពិសេសនគរបាលប៉ុសិ៍្តបាលនៅតាមមូលដ្ឋានត្រូវធ្វើ ការផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនព្រមទាំងអត្តចរិតក្នុងនាមជាកងកម្លាំងនគរបាលជាតិ ដែលមាន តួរនាទីភារកិច្ចបម្រើការងារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ការជួបប្រា ស្រ័យល្អ និងការទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋដើម្បីធ្វើឲ្យពលរដ្ឋគាត់មានជំនឿទុកចិត្តមក លើនគរបាលប៉ុសិ៍្តរដ្ឋបាលយើងនៅតាមមូលដ្ឋាន និងមកលើថ្នាក់ដឹកនាំ។ ក្នុងនោះផងដែរ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិក៏បានស្នើឲ្យថ្នាក់ដឹកនាំខេត្តក្រុង និងស្នងការដ្ឋាន នគរបាលខេត្តត្រូវចាត់វិធានការណ៍បន្ទាន់ក្នុងការជួយដោះស្រាយ និងរកវិធីសាស្ត្រជួយប៉ុសិ៍្ត នគរបាលរដ្ឋបាល។
ជាមួយគ្នានេះបើតាមការគ្រោងទុក អគ្គស្នងាករដ្ឋាននគរបាលគឺនៅក្នុងឆ្នាំ២០១៦នឹង មានការជ្រើសរើសបន្ថែមក្របខណ្ឌនគរបាលបន្ថែមដាក់តាមប៉ុសិ៍្តរដ្ឋបាលណាដែលជួបការខ្វះ ខាតកម្លាំង និងការចូលរួមដោះស្រាយផ្តល់ជាកញ្ចប់ថវិកាមួយចំនួនទៀតជូនប៉ុសិ៍្តរដ្ឋបាល និង អធិការដ្ឋាន។ ដោយឡែកបើយោងទោលើរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិក៏បានបញ្ជាក់ឲ្យដឹងដែរថា បច្ចុប្បន្ននេះនគរបាលប៉ុសិ៍្ត រដ្ឋបាលបានប្រឈមនិងបញ្ហាការងារច្រើនហួសសមត្ថភាព លទ្ធភាពរបស់ខ្លួនដូចជាការរៀបចំ សណ្តាប់ធ្នាប់ ចរាចរណ៍ ការការពារប្រតិភូច្រើនជាងការងារជំនាញ ជាដើមចមធ្វើឲ្យប៉ះពាល់ ការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕ តាឡឹម
នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិព្រមានដកមន្ត្រីនគរបាលប៉ុសិ៍្តរដ្ឋបាល និងនាយ ប៉ុសិ៍្តណាដែលមិនព្រមកែប្រែឥរិយាបថអាក្រក់
...