លោក នុត ពុធដារ៉ា នាំយកអំណយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហម ចែកជូនប្រជាពលរដ្ឋក្រីក្រ នៅសង្កាត់ព្រែកកំពឹស

ចែករំលែក៖

​លោក នុត ពុធដារ៉ា​ អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនគ្រួសារក្រីក្រ ១៥គ្រួសារ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
លោកអភិបាលខណ្ឌ បាននាំយកការសាកសួរសុខទុក្ខពីសំណាក់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំង១៥គ្រួសារ​ និងបានលើកឡើងអំពីការយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន ទូទាំងប្រទេស ដែលជានិច្ចកាល​​សម្តេចទាំងពីរតែងបានគិតគូរ និងយកចិត្តទុកដាក់ដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ​​ទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលជួបការលំបាក អ្នកផ្ទុកមេរោគអេដស៍ ទុរគតជន កុមារកំព្រា​ និងអ្នកជួបគ្រោះមហន្តរាយ ដោយគ្រោះធម្មជាតិ និងអគ្គិភ័យ ជាដើម។ លោកប្រធានកិត្តិយសអនុសាខា ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ លោកប្រធានកិត្តិយសអនុសាខាក៏បានផ្តាំផ្ញើរឲ្យបងប្អូនប្រជាពលរដ្ឋ​ដែលមកទទួលអំណោយនាថ្ងៃនេះ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីឲ្យរស់នៅបានយូរអង្វែង និងបន្តមើលការអភិវឌ្ឍរបស់ប្រទេសជាតិតទៅមុខទៀត។
អំណោយដែលត្រូវចែកជូនក្នុងឱកាសនោះ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ (មុង១+សារ៉ុង១+ក្រមា១+ភួយ១) និងថវិកា ៣ម៉ឺនរៀល។
​បន្ទាប់មកលោកអភិបាលខណ្ឌ ក៏បានបន្តទៅនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅឧបត្ថម្ភជូនលោក អ៊ឹម គិត សមាជិកក្រុមប្រឹក្សាសង្កាត់គងនយ ដែលកំពុងមានជម្ងឺសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិគងនយ សង្កាត់គងនយ នូវអង្ករ២៥គីឡូក្រាម មី១កេស ឃីត១កញ្ចប់ ត្រីខ១០កំប៉ុង និងថវិកា ៥០ម៉ឺនរៀល។ លោក ប៉ឹល កុសល ប្រធានក្រុមប្រឹក្សាខណ្ឌ ក៏វាបនាំយកថវិការបស់សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ ឧបត្ថម្ភបានថវិកា ចំនួន ៥០ម៉ឺនរៀល ផងដែរ។
ភារ៉ា។ ដង្កោ

20150710-135730.jpg

20150710-135740.jpg

20150710-135747.jpg

20150710-135753.jpg

20150710-135758.jpg

...

20150710-135804.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print