ភ្នំពេញ៖ ពិតជាធ្វើគុណបានទោសមែននារីម្នាក់ត្រូវមិត្តប្រុសនាំមកសុំពួរបស់ខ្លួនអោយស្នាក់នៅជាមួយបែជាមិនដឹងគុណហ៊ានលួចលុយពួបានចំនួន៤០០ដុល្លាររត់គេចខ្លួនប៉ុន្តែបានតែ៥ថ្ងៃប៉ុណ្ណោះជនរងគ្រោះឃើញចាប់ប្រគាល់អោយសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អមធ្វើការសាកសួ។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ២១ និង៣០នាទីនៅថ្ងៃទី៣១ខែកក្តដាឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនសង្ស័យមាន ឈ្មោះ ម៉ឺន ស្រីណែត ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (គ្មានសារធាតុញៀន) ។ចំណែកជនរងគ្រោះ ឈ្មោះ កន ឆង់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធានាគារឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សម្ភារៈបាត់បង់ ៖ លុយដុល្លារចំនួន៤០០ដុល្លារ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុថ្ងៃទី២៤-០៧-២០១៩ ជនរងគ្រោះកំពុងដេកក្នុងបន្ទប់របស់ខ្លួន ស្រាប់តែក្មួយប្រុសរបស់ជនរងគ្រោះឈ្មោះ គឹម មិថុនា និងជនសង្ស័យឈ្មោះ ម៉ឺន ស្រីណែត មកសុំស្នាក់នៅជាមួយ ។ នៅថ្ងៃទី២៧-០៧-២០១៩ វេលាថ្ងៃត្រង់ ជនរងគ្រោះត្រឡប់មកពីធ្វើការវិញ បានឲ្យជនសង្ស័យយកលុយ១០.០០០រៀលពីក្នុងការបូបទៅទិញម្ហូប ដោយជនរងគ្រោះកំពុងដេកលក់ ហើយជនសង្ស័យបានលួចយកលុយចំនួន៤០០ និងបានគេចខ្លួនបាត់ រហូតដល់ថ្ងៃទី៣១-០៧-២០១៩ វេលាម៉ោង២០ និង០០នាទី ជនរងគ្រោះបានឃើញជនសង្ស័យ កំពុងអង្គុយក្នុងម៉ូតូកង់បី ក្បែកសួនកុមារពោចិនតុង សង្កាត់កាកាប៣ ខណ្ឌពោធិ៍សែនជ័យ ក៍បានធ្វើការឃាត់នាំខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមធ្វើការសាកសួរ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕តុង សីហា
...