ភ្នំពេញ៖សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងទឹកជាប់ជាមួយនឹងឧបករណ៍ឆក់ត្រី កាលពីម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៣ ខែ សីហាឆ្នាំ ២០១៩នៅចំណុចភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ហេតុការណ៍នេះត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុនៅម៉ោង១០ព្រឹកនិងស្រង់សពយកមកពិនិត្យហើយអះអាងថាបុរសរូបនេះស្លាប់ដោយសារឆក់ត្រីហើយឆក់ស្លាប់ខ្លួនឯង នៅក្នុងបឹង ។
មកដល់រសៀលថ្ងៃទី៣ខែសីហានេះ គេស្គាល់អត្តសញ្ញាណបុរសខាងលើហើយ មានឈ្មោះ ឯមទូច អាយុ៤១ឆ្នាំរស់នៅភូមិខ្ទរសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា។
តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុប្រជាពលរដ្ឋបានទៅរាយមងនឹងដកព្រលឹតបេះត្រកួនក៏បានប្រទះឃើញសាកសពខាងលើដេកស្លាប់ដោយមានពិលកែវឆ្លុះពាក់ជាប់ក្បាលនិងស្ពាយជាប់ជាមួយឧបករណ៍ឆក់ត្រីនិងត្រីមួយចំនួននៅក្នុងស្បោងក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ ។
ប្រភពពីក្រុមគ្រួសាថា មុនពេលកើតហេតុកាលពីរសៀលថ្ងៃទី២ខែសីហាជនរងគ្រោះបានប្រាប់ក្រុមគ្រួសារថាទៅរោងឈើនៅព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ហើយក៏បាត់ដំណឹងរហូតដល់ម៉ោង១រសៀលថ្ងៃទី៣ខែសីហាឆ្នាំ២០១៩ទើបមានអ្នកជិតខាងប្រាប់ក៏ទៅមើល ។
ក្រោយសមត្ថកិច្ចចុះទៅពិនិត្យសពកន្លែងកើតហេតុក៏បាននៅសន្និដ្ឋានថាសពបុរសខាងលើពិតជាស្លាប់ដោយសារឆក់ត្រីហើយឆក់ខ្លួនឯងស្លាប់ពិតប្រាកដមែន ។
បន្ទាប់ពីសមត្ថកិច្ចពិនិត្យធ្វើកោសល្យវិច្ច័យបញ្ជាក់ថា សពជនរងគ្រោះគឺពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីពិតប្រាកដមែន ហើយក៏ប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណីនៅផ្ទះ ៕ ជ្រោយពេជ្រ