ឃាត់ខ្លួនបុរសរត់កង់បីម្នាក់ ក្រោយពីឆែកតាមប្រព័ន្ធGPS

ចែករំលែក៖

ភ្នំពេញ៖បុរសរត់កង់បីម្នាក់ត្រូវបាននគរបាលធ្វេីការឃាត់ខ្លួនយកទៅសួរនាំក្រោយពីរងការចោទប្រកាន់ពីជនជាតិកូរ៉េស្រវឹងជោគ ថាលួចទូរស័ព្ទខណៈជិះកង់បីចេញពីម្តុំមុខព្រលានយន្តហោះពោធិ៍ចិនតុង រហូតដល់ម្តុំវត្តកំបូលស្រាប់តែបុរសរត់កង់បីឆក់យកទូរស័ព្ទម៉ាក សាំស៊ុងណូត9 របស់ជនជាតិកូរ៉េ បើកកង់បីចេញទៅបាត់។
ហេតុការណ៍ខាងលើកើតឡើងកាលពី វេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃ ទី០១ សីហា ២០១៩ នៅចំណុចដីវាលខាងកើត វត្តកំបូល ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល ហើយត្រូវម្ចាស់ទូរស័ព្ទ ជនជាតិកូរ៉េ តាមដានតាមរយៈ GPS និងអោយសមត្ថកិច្ចជួយអន្តរាគមន៍តាមរកឃើញនៅចំណុចហាង «សោភ័ណ្ឌ» ជួលជុលទូរស័រព្ទដៃនិងបុកប្រូក្រាម នៅវេលាម៉ោង២និង៤៥នាទីស្ថិតផ្សារចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ខណះបុរសរត់កង់បី យកទូរស័ព្ទដែលណ្តើមពីជនជាតិកូរ៉េនោះ យកមកបុកប្រូក្រាមដើម្បីដោះលេខកូដ។
បុរសដែលយកទូរស័ព្ទពីបុរសជនជាតិតូរ៉េ មានឈ្មោះ ស៊ឹម ពៅ អាយុ៥៣ឆ្នាំ មុខរបររត់ កង់បី អាយុ៥៣ឆ្នាំស្នាក់នៅផ្ទះជួល ភូមិឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល
តាមប្រភពពីនារីអ្នកបកប្រែភាសាកូរ៉េ ដែលធ្វើការជាមួយបុរសជនជាតិកូរ៉េម្ចាស់ទូរស័ព្ទ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១៩ បុរសជនជាតិកូរ៉ម្ចាស់ទូរស័ព្ទ បានទៅផឹកស៊ីនៅហាងមួយកន្លែងម្តុំមុខព្រលានយន្តហោះ លុះដល់ម៉ោងជិត២ឈានចូលថ្ងៃទី០១ សីហា ២០១៩ គាត់ក៏បានចេញរកកង់បីជិះ ខណៈនោះក៏មានបុរសរត់កង់បីបើកមកដល់ គាត់ក៏ហៅជិះ ស្រាប់តែអ្នករត់ឌុបគាត់រហូតដល់ចំណុច ដីវាលខាងកើត វត្តកំបូល ក៏អោយគាត់ចុះពីកង់បី ព្រមទាំងទារលុយថ្លៃជិះកង់បី តែគាត់មិនព្រមអោយព្រោះឌុបគាត់មិនចំគោលដៅដល់ ហើយគាត់បានដកទូរស័ព្ទចេញពីហោប៉ាវ ស្រាប់តែបុរសរត់កងបី ដណ្តើមយកទូរស័ព្ទម៉ាក សាំស៊ុងណូត9របស់គាត់ បើកកង់បីចេញបាត់ រហូតដល់ថ្ងៃទី០៣ នេះគាត់បានមើលGPS តាមរយះទូរស័ព្ទ១ទៀត ក៏ឃើញលោត នៅចំណុចផ្ទះជួលរបស់ជនសង្ស័យ តែមិនទាន់ច្បាស់ក៏ចាំឃ្លាំ មើលលុះដល់ម៉ោង២សៀលថ្ងៃទី៣ដដែល ក៏ឃើញជនសង្ស័យ ជិះម៉ូតូចេញមកក្រៅ សំដៅមករង្វង់មូលចោមចៅ ហើយជនរងគ្រោះក៏បានអោយសមត្ថកិច្ច ប៉ុស្តិ៍ភ្លើងឆេះរទេះ និងប៉ុស្តិ៍ចោមចៅទី៣ឲ្យជួយអន្តរាគមន៍ តាមរកតាមរយៈGPSលោតនៅផ្សារចោមចៅ រកតាមហាងលក់ទូរស័ព្ទ ស្រាប់ឃើញជនសង្ស័យបានយកទូរស័ព្ទមកអោយ ជាងបុកប្រូក្រាមផ្តាច់លេខកូដ នៅចំណុចហាង  ជួលជុល «សោភ័ណ្ឌ» ក៏ត្រូវសមត្ថកិច្ចឃាត់យកមកប៉ុស្តិ៍ចោមចៅទី៣សួរនាំ ទើបដឹងថាកើតហេតុនៅ សង្កាត់កំបូលទើប បញ្ចូនជនសង្ស័យនិងជនរងគ្រោះទៅប៉ុស្តិ៍ កំបូល ដើម្បីដាក់ពាក្យបណ្តឹងនិងធ្វើកំណត់ហេតុកសាងសុំណុំរឿងឃាត់ខ្លួនជនសង្ស័យតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កំបូលធ្វើការសាកសួរនិងកសាងសំណុំរឿង រួចបញ្ជូនមកកាន់ផ្នែកជំនាញខណ្ឌដើម្បីឡើងតុលាការ ចាត់តាមនិតិវិធីច្បាប់៕  សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print