ទឹកដីអាមេរិកធ្លាក់ក្នុងភាពចលាចល ក្រោយរងការបាញ់ប្រហារ ពីរលើកផ្ទួនគ្នា ស្លាប់និងរបួសរាប់សិបនាក់

ចែករំលែក៖

សហរដ្ឋអាមេរិក៖ ក្រោយការបាញ់ប្រហារនៅរដ្ឋតិចសាសន៍ អាមេរិក សម្លាប់មនុស្ស ជាង២០នាក់ និងរងរបួស ជិត៣០ នាក់   ក៏មានការបាញ់ប្រហារលើកទីពីរកើតឡើងនៅក្នុង ទីក្រុង  Ohio សម្លាប់មនុស្ស ១០នាក់ ផងដែរ នៅថ្ងៃទី ៤ខែសីហា។
ការបាញ់ប្រហារលើកទីពីរកើតឡើង ក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការបាញ់ប្រហារលើកទីមួយ ។  ការបាញ់ប្រហារលើកទីពីរស្ថិតនៅក្នុង ក្លឹប រាត្រី ស្ថិតនៅក្នុងតំបន់ Oregon ។
នៅពេលនេះដែរ លោកដូណាល់ ត្រាំ បានហៅ ការបាញ់សម្លាប់រង្គាល នៅទីក្រុង El Paso ថាជា «សកម្មភាពដ៏កម្សាក» ។ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្កោលទោស ការបាញ់ប្រហារ សម្លាប់រង្គាល នៅក្នុងហាងលក់ទំនិញដ៏ទំនើប Walmart នៅទីក្រុង El Paso រដ្ឋតិចសាសន៍ សហរដ្ឋអាមេរិក នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នោះថា ជា«សកម្មភាពដ៏កម្សាក» ។
លោកបានបន្ថែមថា «ទោះក្នុងតម្លៃណា គ្មានហេតុផល ទាល់តែសោះ មកសម្លាប់ជនស្លូតត្រង់បែបនេះឡើយ»។
លោកប្រធានាធិបតី បានថ្លែង នៅលើបណ្តាញសង្គមថា «ខ្ញុំដឹងថា ខ្ញុំឈរនៅខាងអ្នករាល់គ្នា នៅក្នុងប្រទេសនេះ ថ្កោលទោស សកម្មភាព ដ៏គួរឲ្យស្អប់ខ្ពើម ដែលបានកើតឡើងនៅក្នុងថ្ងៃនេះ ។ គ្មានហេតុផល ឬទោះក្នុងតម្លៃណាក៏ដោយ មិនគួរណា មកសម្លាប់ ជនស្លូតត្រង់ដែលមិនដឹងអី ដូច្នេះសោះ» ។ លោកបន្តថា «ខ្ញុំ និង ភរិយាខ្ញុំ Melania Trump សូមចូលរួម រំលែក ក្តីសោកសៅ និងសួងបួង ដល់ជន រងគ្រោះទាំងអស់ ដែលស្ថិតនៅ តិចសាសន៍នោះ» ។
គួររំលឹកថា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ (នៅអាមេរិក ថ្ងៃទី៣ សីហា) បុរសជាខ្មាន់កាំភ្លើងម្នាក់ បានបាញ់ប្រហារ នៅផ្សារទំនើប Walmart Cielo Vista Mall ស្ថិតនៅទីក្រុង El Paso រដ្ឋតិចសាស ន៍សហរដ្ឋអាមេរិក ។ ព័ត៌មានថ្មីៗចុងក្រោយបំផុត បញ្ជាក់ថា មនុស្ស ២០នាក់ ត្រូវបានសម្លាប់ និង ២៦នាក់ដទៃផ្សេងទៀត រងរបួស ក្នុងអំពើបាញ់ប្រហារសម្លាប់រង្គាលនេះ ។
យោងតាមប៉ូលិស ក្នុងតំបន់បញ្ជាក់ថា ខ្មាន់កាំភ្លើង បានទម្លាក់អាវុធចុះចាញ់ សារភាពចំពោះមុខប៉ូលីសនៅកន្លែងកើតហេតុ ។ មកដល់ពេលនេះ ជនសង្ស័យម្នាក់ប៉ុណ្ណោះ ដែលប៉ូលិសបានចាប់ខ្លួន ៕

...

មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print