រៀបការថ្មីថ្មោងភ្លាម ឱក សុគន្ធ កញ្ញា មានផ្ទៃពោះភ្លែត

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ ឱក សុគន្ធកញ្ញា លេចដំណឹងមានផ្ទៃពោះហើយក្រោយពីចូលរោងការបានជាងពីរខែប៉ុណ្ណោះជាមួយនឹងលោក អ៊ឹងសុខលីប្អូនប្រុសថៅកែផលិតកម្មហង្សមាស ។ ដំណឹងនេះត្រូវបានសាទរខ្លាំងពីអ្នកគាំទ្រនាង។
​គេចាំបានថា ឱក សុគន្ធកញ្ញា បានរៀបការយ៉ាងអធឹកអធមជាមួយស្វាមីកាលពីថ្ងៃទី១៦ ខែ ឧសភាឆ្នាំ២០១៩ ។ ក្រោយរៀបការភ្លាមនាងនិងស្វាមីចំណាយពេលជាច្រើនសប្បាយដើម្បីចេញទៅក្រេបចន្ទទឹកឃ្មុំនៅបណ្តាប្រទេសនានាជាច្រើនក្នុងតំបន់អ៊ឺរ៉ុប។ វិលចូលសិល្បៈភ្លាមគេសង្កេតឃើញនាងចាប់ផ្តើមផ្លាស់ប្តូរការស្លៀកបពាក់មកជាសម្លៀកបំពាក់បែបធូររលុងនៅគ្រប់កម្មវិធីរហូតមានការសង្ស័យថានាងកំពុងពរពោះដំណក់ឈាមរួមគ្នាលើកដំបូងជាមួយស្វាមី។ ដូចការសង្ស័យពេលនេះ គណនីយហ្វេសប៊ុកផ្លូវការរបស់នាងបានបង្ហើបហើយថា នាងកំពុងពរពោះកូនដំបូងពិតមែន។ ជាមួយនឹងរូបថត ផ្ទៃពោះអមដោយសារទន្ទឹងរងចាំនៃថ្ងៃសម្រាលមកដល់។ ទោះនៅវេលាយូខែបន្តិច ប៉ុន្តែអ្នកគាំទ្រជាច្រើនបានផ្ញើសារសាទរ និងរំភើបជំនួសគូស្នេហ៍ដ៏ផ្អែមល្ហែមនេះផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print