ដុតបំផ្លាញរថយន្តប៉ាកុងដឹកឈើបីគ្រឿងបន្ថែមទៀត ពួនលាក់នៅក្នុងព្រៃជ្រៅ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ អាជ្ញាធរស្រុកសៀមប៉ាង និងមន្ត្រីជំនាញពាក់ព័ន្ធ បានសហការជាមួយកម្លាំងសមត្ថកិច្ចថ្នាក់ខេត្ត រុករកឃើញរថយន្តប៉ាកុងដឹកឈើចំនួន៣គ្រឿងបន្ថែមទៀតហើយបានដុតកម្ទេចចោលនៅនឹងកន្លែងតែម្តង​ ។

សមត្ថកិច្ចអះអាងថា រថយន្តនេះធ្វើជាមធ្យោបាយបម្រើឲ្យការដឹកជញ្ជូន បទល្មើសព្រៃឈើទាំងនេះកន្លង​មក ត្រូវបានឈ្មួញយកទៅលាក់ទុកនៅក្នុងព្រៃជ្រៅមួយកន្លែង ស្ថិតក្នុងភូមិចន្ទុ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ការដុតរថយន្តខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយរៀបចំឡើងដោយមន្ត្រីឧទ្យានជាតិវីរជ័យនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងមានការចូលរួមពីលោក ស៊ុយ អ៊ិនឡន អភិបាលរងស្រុកសៀមប៉ាង លោក ស៊ិន នូសិត្ស តំណាងស្នងការនគរបាលខេត្ត លោកជិម អ៊ិន តំណាងកងរាជអាវុធហត្ថខេត្ត និងលោក ហ៊ុយ សុគន្ធ នាយកឧទ្យានជាតិវីរជ័យ។

សូមបញ្ជាក់ថា សម្រាប់ខេត្តស្ទឹងត្រែង គិតចាប់តាំងពីថ្ងៃ៩ ខែកក្កដា ឆ្នាំ២០១៩ រហូតមកទល់ពេលនេះ សមត្ថកិច្ចបានរឹបអូស និងដុតមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើសរុបបានចំនួនប្រមាណ២១គ្រឿងហើយ រាប់ទាំង៣គ្រឿងដែលដុតចោលខាងលើនេះក្នុងនោះ១៩គ្រឿងជារថយន្តប្រភេទប៉ាកុង និង២គ្រឿងជាត្រាក់ទ័រអូសឈើ៕ ដោយ ៖មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print