កូរ៉េខាងជើងទទួលបានជំនួយពីអឺរ៉ុប នៅគ្រឿងចក្រសម្រាប់វិស័យកសិកម្ម

ចែករំលែក៖

វិស័យកសិកម្មរបស់កូរ៉េខាងជើង ដើរតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងប្រទេសនេះ ប៉ុន្តែ​វិស័យនេះមិនសូវ ជឿនលឿនឡើយ ទើបមិនសូវទទួលបានផលល្អ បង្កឲ្យកង្វះស្បៀងអាហារ ជារឿងរាល់ឆ្នាំ ។ ទាំងនោះហើយបានជាង អឺរ៉ុបសម្រេចផ្តល់ជំនួយ គ្រឿងចក្រ​សម្រាប់បម្រើវិស័យកសិកម្ម ដល់កូរ៉េខាងជើង ឲ្យកាន់តែប្រសើរឡើងថែមទៀត ។

ជាមួយគ្នានេះអង្គការសហប្រជាជាតិ​បានអនុញ្ញាតឲ្យ​​ អឺរ៉ុបបញ្ជូនគ្រឿងម៉ាស៊ីល សម្រាប់បម្រើវិស័យកសិកម្ម ក្នុងនោះមាន ម៉ាស៊ីន ព្យួរស្រែ ២៦គ្រឿង ម៉ាស៊ីន ច្រូតស្រូវ បោកស្រូវ​៣០គ្រឿង​និង ម៉ាស៊ីនភ្លើងពីរគ្រឿង ។ នៅពេលនេះម៉ាស៊ីនទាំងនោះអាច​ ផ្តល់ទៅឲ្យកូរ៉េខាងជើង ដោយស្របច្បាប់ ។

ក្រៅពីនេះក៏បានអនុញ្ញាតឲ្យបញ្ជូនគ្រឿងបន្លាស​សម្រាប់ ម៉ាស៊ីនកសិកម្ម ចាំបាច់ដើម្បីជួយជួសជុល គ្រឿងចក្រនៅកូរ៉េខាងជើង បម្រើវិស័យកសិកម្ម ជួយទប់ស្កាត់កង្វះស្បៀងអាហារ នៅក្នុងប្រទេសនេះ​។  អង្គការ សហប្រជាជាតិ បានលើកលែងទណ្ឌកម្មមួយចំនួនដល់កូរ៉េខាងជើង​ក្នុងរយៈពេល​៦ ខែ ។

សកម្មភាពខាងលើកើតឡើងក្រោយពេល អគ្គរដ្ឋទូតថ្មី របស់ចិនប្រចាំនៅអង្គការសហប្រជាជាតិ​បាន បានស្នើឲ្យលុបទណ្ឌកម្ម មួយចំនួនដល់កូរ៉េខាងជើងដើម្បីជាការផ្តល់ទំនុកចិត្ត ឲ្យទីក្រុងព្យុងយ៉ាងដំណើរការរំសាយអាវុធបរមាណូ ។

អគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំនៅអង្គការសហប្រជាជាតិ បានស្នើឲ្យអង្គការសហប្រជាជាតិ​លុបទណ្ឌកម្មដល់កូរ៉េខាងជើង ​ដើម្បីឲ្យប្រទេសនេះមានទំនុកចិត្តនៅក្នុងដំណើរការរំសាយអាវុធបរមាណូ ។

នៅក្នុងបទសម្ភាសន៍​នៅទីស្នាក់ការអង្គការសហប្រជាជាតិ ​ អគ្គរដ្ឋទូតចិន បានប្រកាសថា​« យើងខ្ញុំគិតថា​ដល់ពេលដែលត្រូវ លុបទណ្ឌកម្មដល់កូរ៉េខាងជើង បើកផ្លូវឲ្យប្រទេសនេះ មានជំនឿចិត្តក្នុងដំណើការលុបបំបាត់កម្មវិធីបរមាណូ»។អគ្គរដ្ឋទូតចិនបានបញ្ជាក់ទៀតថា ​ការរំសាយអាវុធបរមាណូ គឺត្រូវតែធ្វើឡើងតាមរយៈកិច្ចពិភាក្សា ព្រមជាមួយនិងការលុបទណ្ឌកម្មផងដែរ។

នៅក្នុងជំនួបកាលពីថ្ងៃទី​៣០ ខែកក្កដា​ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំ គីម ជុងអ៊ុន បាន បញ្ជាក់ថា ប្រទេសទាំងពីរនឹងចាប់ផ្តើមដំណើរការកិច្ចពិភាក្សា ជាបន្តទៀត ជុំវិញការរំសាយអាវុធបរមាណូ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print