កូរ៉េខាងជើងសាកល្បងមីស៊ីលលើកទី​៤ ក្នុងពេលអាមេរិកនិងកូរ៉េខាងត្បូង កំពុងធ្វើសមយុទ្ធយោធា

ចែករំលែក៖

កាលពីថ្ងៃទី​៥ ខែសីហា អាមេរិកនិងកូរ៉េខា​ងត្បូងចាប់ផ្តើមធ្វើសមយុទ្ធ ដូចការគ្រោងទុក ដោយ​មិនខ្វល់ពីការព្រមានរបស់កូរ៉េខាងជើងឡើង ។ អាមេរិកនិងកូរ៉េខាងត្បូង បានបញ្ជាក់ ថា​សមយុទ្ធទាំងនោះ គឺជារឿងធម្មតាម មិនសំដៅ ទៅលើកូរ៉េខាងជើងនោះឡើយ។
ប៉ុន្តែនៅព្រឹកថ្ងៃទី​៦ ខែសីហានេះ អគ្គមេបញ្ជាការម្លាំង ទាហានសម្ព័ន្ធមិត្តអាមេរិក​និងកូរ៉េខាងត្បូង JCS ​បានប្រកាសថាកូរ៉េខាងជើងបានបាញ់មីស៊ីលពីគ្រាប់​នៅតំបន់ឆ្នេរសមុទ្រ ភាគខាងកើតប្រទេសនេះ ។ ការបាញ់សាកល្បងនេះជាលើកទី​៤ហើយក្នុងរយៈពេល​២សប្តាហ៍តែប៉ុណ្ណោះ ។
សារព័ត៌មាន យ៉ុនហាប់ បានផ្សាយថា កាំជ្រួចមីស៊ីលទាំងនោះ បាន​បាញ់ចេញពីខេត្ត South Hwanghae របស់កូរ៉េខាងជើង ។ នាយអគ្គសេនាធិការចម្រុះ បានអះអាងថា នៅពេលនេះ មន្ត្រីកូរ៉េខាងត្បូង បាននិងកំពុងតាមដាន អំពីសភាព​ការណ៍របស់កូរ៉េខាជើង ថា​តើមានករណីបាញ់សាកល្បងបន្ថែមទៀតដែរឬទេ?

ការបាញ់សាកល្បងមីស៊ីល នាពេលនេះ ទើបតែរំលងបានមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលយោធាអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធរួមគ្នា។ អ្នកនាំពាក្យ​មួយរូប នៃក្រសួងការបរទេសកូរ៉េខាងជើង​ បានចេញសេចក្ដីថ្លែងការណ៍មួយ ក្រោយការបាញ់សាកល្បងមីស៊ីល ដោយព្រមានថា ខ្លួនអាចរក «ផ្លូវថ្មី» មួយ បើសិន​សមយុទ្ធរួមគ្នារបស់កូរ៉េខាងត្បូង ​និងអាមេរិកនៅតែបន្ត។

ក្រោយពេល​ជំនួប រវាងលោក គីម ជុងអ៊ុន និងដូណាល់ ត្រាំ ដែលបានព្រមព្រៀង​ បន្តពិភាក្សា​ស្ដីការរំសាយអាវុធបរមាណូនោះមក កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល ជា​លើកដំបូងរបស់ខ្លួន ​កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ហើយនៅពេលនេះ កូរ៉េខាងជើងបានបន្ដបាញ់មីស៊ីល ចំនួនពីរគ្រាប់ តម្រង់​ទៅកាន់សមុទ្រជប៉ុន ។ ការបាញ់សាកល្បងមីស៊ីលលើកនេះ ត្រូវកូរ៉េខាងជើងអះអាងថា ជាការព្រមានមួយ​ប្រឆាំងនឹង​អ្នកនិយមសង្គ្រាមកូរ៉េខាងត្បូង។

រហូតមកដល់ពេលនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល ជាបន្ដបន្ទាប់ សរុប​៣លើកបន្ថែមទៀត ហើយការសាកល្បងនោះ ត្រូវបានលោក ត្រាំ ថ្លែងការពារថា វាមិនគំរាមកំហែង​នោះទេ ហើយថា ទំនាក់ទំនង​របស់លោក និងមេដឹកនាំកូរ៉េខាងជើង នៅតែ​មានភាពល្អប្រសើរ​ដដែល ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print