សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល​ សួរសុខទុក្ខ និងផ្តល់អំណោយ​មនុស្សធម៌ដោយផ្ទាល់ ជូនដល់ចាស់ជរាគ្មានទីពឹង​ ស្ត្រីមេម៉ាយកូនច្រើន​ កុមារកំព្រា​ ជនពិការ​ និង​អ្នករស់នៅជាមួយមេរោគអេដស៍​ សរុបចំនួន​ ១,២៧៥គ្រួសារ​

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ​ ៧កេីត​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី ៧​ ខែ​សីហា​ ឆ្នាំ​២០១៩​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ និងគណៈប្រតិភូអមដំណើរ​ បានអញ្ជើញជួបសំណេះសំណាល​ សួរសុខទុក្ខ និងផ្តល់អំណោយ​មនុស្សធម៌ដោយផ្ទាល់ ជូនដល់ចាស់ជរាគ្មានទីពឹង​ ស្ត្រីមេម៉ាយកូនច្រើន​ កុមារកំព្រា​ ជនពិការ​ និង​អ្នករស់នៅជាមួយមេរោគអេដស៍​ សរុបចំនួន​ ១,២៧៥គ្រួសារ​ រស់នៅភូមិចំនួន​១៣ ឃុំចំនួន​១០ នៃស្រុកបរិបូរណ៌​ ខេត្តកំពង់ឆ្នាំង។ កម្មវិធីនេះ​ បានប្រារព្ធធ្វើឡើងនៅទីទួលសុវត្ថិភាព​ ភូមិសេះស្លាប់​ ឃុំឆ្នុកទ្រូ​ ស្រុកបរិបូរណ៌​ ខេត្តកំពង់ឆ្នាំង។

គ្រួសារនីមួយៗទទួលបាន​ ៖ អង្ករ ៣០គីឡូក្រាម​ មី១កេស ត្រីខ១០កំប៉ុង ឃីត១​ (មុង១​ ភួយ១ សារុង១ ក្រមា១ អាវយឺត១)​ ទឹកសុទ្ធ១ដប នំបុ័ង១ដើម។ ជាមួយគ្នានេះ​ គ្រួសារនីមួយៗ​ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១មុឺនរៀលទៀត​ ជាអំណោយ​របស់ សម្តេចតេជោ​នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ដោយឡែក​ សិស្សានុសិស្សចំនួន​ ២១៥នាក់​ ក្នុងម្នាក់ៗ​ទទួលបាន​ សៀវភៅ​ ២ក្បាល​ ប៊ិក​ ១ដេីម​ និងថវិកា​ ១ម៉ឺនរៀល៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print