រាជធានីភ្នំពេញ៖ អាជីវករផ្សារស៊ី នជូរីផ្លាហ្សាប្រមាណជា១០០នាក់បា នផ្ទុះការតវ៉ាប្រឆាំងទៅនឹងថៅកែ ផ្សារបន្ទាប់ពីពួកគាត់កំពុងតែ លក់ដូរសុខៗស្រាប់តែថៅកែផ្សារប្រកាសឲ្យផ្អាកដើម្បីរុះរើផ្សារចោ លសាងសង់ថ្មីឡើងវិញ។ ការតវ៉ាបានផ្ទុះឡើង កាលពីព្រឹកថ្ងៃទីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នៅមុខផ្សារស៊ីនជូរីផ្លាហ្សារមានទីតាំងស្ថិតនៅទល់មុ ខសួនកុមារពោធិ៍ចិនតុង តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។នៅក្នុងការតវ៉ា ក្រុមអាជីវករក៍បានលើករូបថតសម្តេ ច តេជោហ៊ុន សែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុ ន រ៉ានី ហ៊ុន សែន ព្រមទាំងបានទទូចសុំឲ្យសម្ដេចជួ យទប់ស្កាត់ការរុះតើផ្សារនោះផងដែ រ។
តាមអាជីវករ ក៍បានចោទថៅកែផ្សារនេះហាក់មានចេតនាធ្វើឲ្យពួកគាត់ជួបការលំបាកដើម្បីខ្លួ នឯងទទួលបានប្រយោជន៍កាន់តែច្រើ នដោយមិនគិតពីទុក្ខវេទនាពួកគាត់ ឡើយ។ ពួកគាត់មិនសុខចិត្តរុះរើនោះ ទេ បើសិនគ្មានការដោះស្រាយនោះ។ តាមអាជីវករបានអោយដឹងថា នៅក្នុងផ្សារស៊ីនជូរីផ្លាហ្សា មានតូបចំនួន៣៤១តូប និងមាននៅខាងក្រៅជុំវិញផ្សារទៀតមានតូបនិងស្ដង់រាប់មិនអស់ដែលបា នរកស៊ីលក់ដូរជាឆ្នាំងបាយម្នាក់ៗ រយៈពេលជាង១០ឆ្នាំនិងអ្នកខ្លះទៀ តរហូតដល់ទៅជាង២០ឆ្នាំបែរជាកំពុ ងលក់ដូរសុខៗ ស្រាប់តែខាងថៅកែផ្សារ ប្រកាសថាឲ្យពួកគាត់ផ្អាកការលក់ ដូរដើម្បទុកពេលឲ្យក្រុមហ៊ុនធ្វើការរុះរើផ្សារចោលធ្វើការ សាងសង់ថ្មីឡើងវិញ។ ការរុះរើផ្សា របែបនេះបានធ្វើឲ្យពួកគាត់គ្មា នកន្លែងលក់ដូរឡើយ ត្រូវខាតបង់ពេលវេលារាប់ឆ្នាំទម្រាំតែផ្សារសាងសង់រួច។ ទាក់ទងទៅនិងការតវ៉ានេះ តាមបុគ្គលិកផ្សារស៊ីនជូរីផ្លាហ្សាបានឲ្យដឹងថា អាជីវករផ្សារស៊ីនជូរីផ្លាហ្សា រនេះបានបញ្ចប់កុងត្រាអស់ហើយទើ បក្រុមហ៊ុន ចង់រើផ្សារអភិវឌ្ឍន៍ថ្មីទំនើបស្រាប់តែបងប្អូនអាជីវករប្រមូលផ្តុំ គ្នាតវ៉ាមិនឲ្យរុះរើ។ ។នៅព្រឹកនោះគេឃើញលោកប៉ាង លីដាអភិបាលរងខណ្ឌបានចុះទៅធ្វើកា រសម្របសម្រួលជាមួយអាជីវករ ឲ្យពួកគាត់មានភាពស្ងៀមស្ងាត់និ ងចាត់តំណាងដើម្បីជួបធ្វើការដោះ ស្រាយគ្នា៕ សុខាសែនជ័យ