ស្រវឹងជិះម៉ូតូបុកអ្នកលក់ពងទាហេីយវាយនគរបាលទៀត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូលឿនបុកស្ត្រីលក់ពងមាន់អាំងរងការខូចខាត ពេលសមត្ថកិច្ចជួយអន្តរាគមន៍ បែរជាវាយសមត្ថកិច្ចទៀត បណ្តាលឲ្យរងរបួសប៉ោងមុខ កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃ០៧ ខែសីហា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខផ្សារមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញស្ត្រីខាងលើ ជិះម៉ូតូលក់ពងមាន់អាំង ប្រភេទម៉ូតូសណ្តោង ធ្វេីដំណេីរឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើងខណះបានពាក់កណ្ដាលផ្លូវស្រាប់តែឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១៦ ឡើងស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FP-2360 ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន បានបុកម៉ូតូរ៉ឺម៉កលក់ពងមាន់អាំង បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកពងមាន់វិញធ្លាក់ជ្រុះពេញផ្លូវ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបន្តទៀតថា ភ្លាមៗនោះ ក៏មានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានមកដល់កន្លែងកើត ដើម្បីបាញ់ថ្នាំ និងយករ៉ឺម៉កសណ្តោងលក់ពងមាន់អាំង ព្រមទាំងម៉ូតូយកមកអែបខាង ដើម្បីកុំឲ្យស្ទះចរាចរណ៍។ ខណ:នោះដែរបុរសជិះម៉ូតូខាងលើដោយស្រវឹងស្រាផងមិនស្ដាប់សមត្ថកិច្ចណែនាំនោះទេបានវាយសមត្ថកិច្ច បណ្តាលឲ្យងចំសៀតផ្កា។ ក្រោយពេលកើតហេតុបុរសខាងលើត្រូវបាននាំយកទៅប៉ុស្តិ៍ តែជនបង្ក មិនព្រមសារភាពថា ខ្លួនបានប្រើអំពើហិង្សាលើសមត្ថកិច្ចទេ។ បន្ទាប់មកសមត្ថកិច្ច បានឲ្យដោះស្រាយ ជាមួយភាគីខាងរ៉ឺម៉ក លក់ពងមាន់អាំង ដោយសងប្រាក់១១០,០០០រៀល ហើយករណីហិង្សាសមត្ថកិច្ច កំពុងសាកសួរនិងចាត់ការតាមនីតិវិធីបន្ត៕

សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print