ផ្សព្វផ្សាយអប់រំ​ចិត្ត​សាស្ត្រ​​ នៅមន្ទីរពេទ្យព្រះកេតុមាលា

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅមន្ទីរពេទ្យព្រះកេតុមាលា ថ្ងៃទី ៩ ខែ​ សីហា ឆ្នាំ២០១៩​ លោកឧត្តមសេនីយ៏​ឯក ពេជ្រ ឈឿន អគ្គនាយករង អគ្គនា យកដ្ឋាន ភស្តុភា-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ទោ ងួន ប៊ុនថុន គ្រូឧទ្ទេស ផ្នែកអប់រំចិត្តសាស្រ្ត អគ្គនាយកដ្ឋាន ភស្តុភា-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ​បាន​អញ្ជើញផ្សព្វផ្សាយ ស្តីអំពីសភាពការណ៍ថ្មីៗ និងការអនុវត្តនយោបាយឈ្នះ ឈ្នះ ដេីម្បីបព្ចាប់សង្គ្រាមសីុវិលនៅកម្ពុជា ព្រមទាំង​តួនាទី​និងភារ​កិច្ច​ខ.ភ.ម ។

អព្ជេីាញមានប្រសាសន៍ទៅ​កាន់​ នាយទាហាន​ នាយទាហាន រង ពលទាហាន បុគ្គលិក មន្ទីរពេទ្យពេទ្យព្រះកេតុមាលានាឱ កាសនោះ ឯកឧត្តម ​ឧត្តម​សេនីយ៍ឯក ពេជ្រ ឈឿន ជំនួស មុខ ឱយឯកឧត្តម ស៊ំុ សំណាងអគ្គនាយក អគ្គនាយកដ្ឋាន ភស្តុភា-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ធ្វើ​ការ​កោតសរសើ​រ​​ ​និង​វាយ​តំលៃ​ខ្ពស់​ចំពោះការ​ខិត​ខំ​ប្រឹង​ប្រែង​​បំពេញ​ការ​ងារ​ជា​ប្រវត្តិសាស្រ្ត​ ក្នុង​ភារ​កិច្ច​​បំរើជាតិ កសាង​អភិវឌ្ឍន៍ មន្ទីរពេទ្យ ហ្វឹក ហ្វឺន​រៀនសូត្រ ជាប់ជាប្រចាំ ព្រម​ទាំង​ចូល​រួម​​​ជា​មួយ​រាជ រដ្ឋាភិ បាល​ ក្នុង​ការពិនិត្យ ព្យាបាលយុទ្ធរបួសជម្ងឺជូនយោធិននិងប្រ ជាពលរដ្ឋកសាង​ ​និង​អភិវឌ្ឍ​​ប្រទេស​​ឱ្យ​មានការ​រីក​ចំរើន​ផ្តោតសំខាន់លេីជំនាញឯកទេស រៀងៗខ្លួង ។

លោក រំលឹក​អំពី​ទិវា​ចង​ចាំដំណើរ​ ឆ្ពោះទៅការ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត​ និងឆ្នាំ​នេះ​ជា​ខួប​លើកទី​៤២ ​ឆ្នាំថ្ងៃទី ២០ មិថុនា ១៩៧៧ ២០ មិថុនា ២០១៩ ដោយបញ្ជាក់​ថា ៖​ នេះជា​ទិវា​ចង​ចាំនូវ​ព្រឹត្តិការណ៍ដ៏​មាន​អត្ថន័យជាចំណុច​ចាប់​ផ្ដើម​ នៃ​ការដឹកនាំ របស់វីរៈ​កុលបុត្រ​ខ្មែរ​មួយ​រូប​ គឺ​សមមិត្ត ហ៊ុន សែន ដែលយកជីវិត​ធ្វើជាដើម​ទុន រំដោះ​ និង សង្គ្រោះប្រទេស អោយរួច​ផុត​ពីរបប​ប៉ុលពត យង់ឃ្នង​រហូត​ឈាន​ទៅសម្រេច​ នូវសមិទ្ធផលធំៗនិង ​អ្វីៗគ្រ​ប់បែប យ៉ាង​ដែល​ប្រទេស​ជាតិ​ និង​ប្រជាជន​ទទួលបាន​ដូច​បច្ចុប្បន្ន​នេះ​។

សមិទ្ធផល​ដ៏​ធំធេង​ ជា​ប្រវត្តិសាស្រ្ត ខាងលើ​បាន​តភ្ជាប់​ទៅ​រក​សមិទ្ធផល​ជា​ប្រវត្តិ​សាស្ត្រ នៃទិវា​ជ័យ​ជម្នះ ៧ មករា ១៩៧៩ ដោយ​មានការ​ជួយ​ឧបត្ថម្ភគាំទ្រ​ពី​មិត្ត​បរទេស​ជិត​ខាង​ គឺកង​ទ័ពស្ម័គ្រ​ចិត្ត​វៀតណាម និង ​ដំណាក់​កាល​ នៃ​ការតស៊ូ​រ៉ាប់រងភារ​កិច្ច​ ដោយ​កម្ពុជា​ខ្លួន​ឯង​ក្នុង​ដំណាក់​កាល​ការ​ដក​កង​ទ័ព​ស្ម័គ្រ​ចិត្ត វៀតណាម និង មានការ ការវិវត្តន៍​ នៃសភាពការណ៍​ជា​បន្តបន្ទាប់ និង​ដំណាក់កាល​ នៃការ​អនុវត្ត កិច្ចព្រមព្រៀងទីក្រុងប៉ារីស ពីឆ្នាំ ១៩៩១ ដំណាក់កាល នៃការ​បង្រួបបង្រួម​ជាតិ​ក្រោយ​ការ​បោះឆ្នោត នីតិកាលទី ១ នៃរដ្ឋសភា ឆ្នាំ១៩៩៣ និងការ វិវត្តន៍នៃ​សភាពការណ៍ជា​បន្ត​បន្ទាប់រហូត​ដល់ព្រឹត្តិការ ណ៍​ក្រោយការ បោះឆ្នោតឆ្នាំ ២០១៣ ពិសេស ការបើកឡើងនូវទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ក្រោយពីការ​ទប់​ស្កាត់ បាននិង​វាយឱ្យបរា ជ័យ នៅចលនា​បដិវត្តពណ៌នៅកម្ពុជា។

លោកឧត្តមសេនីយ៍ទាំងពីររូប បញ្ជាក់​បន្តទៀត​ថា​៖ តួនាទី​ស្នូ លរបស់ខ.ភ.ម មានភារ​កិច្ចការពារជាតិ សាសនា-ព្រះមហា ក្សត្រ និង​​ការពារ​បូរណភាព​ទឹកដី​ ពង្រឹងខឿនការពារជាតិ ស ហការជា​មួយ​ស្ថាប័ន​នានា​ ចូល​រួមអភិវឌ្ឍន៏​ប្រទេស​កាត់​បន្ថយ​ភាព​ក្រីក្រ​ របស់​ប្រជាពលរដ្ឋ បង្កើន​ កិច្ចសហប្រតិបត្តិការ​អន្តរ ជាតិ។​

ខ.ភ. ម ចាំបាច់ត្រូវធ្វើការ​កែ​ទម្រង់ឲ្យ​ទៅ​ជា​​កំលាំង​ការ ពារជាតិដ៏​រឹងមាំ មានវិន័យម៉ឺង​ម៉ាត់​​ និងមាន​សមត្ថភាព​គ្រប់គ្រា ន់ តាមរយះការហ្វឹកហ្វឺនបណ្ដុះបណ្តាលធនធាន​មនុស្ស ជាប្រ ចាំ ពង្រឹង​​សមត្ថភាព​ការពារ​ព្រំដែន ទប់ស្កាត់ ​និងបង្ក្រាបឧក្រឹដ្ឋ​ឆ្លង​ដែន​​ និង​ប្រឆាំង​អំពើភេរ​វកម្មនានា។​

លោកបាន​ជំរុញ និង​លើកទឹកចិត្តដល់ ថ្នាក់ដឹកនាំ បុគ្គលិកពេទ្យ ទាំងអស់ បន្តចូលរួម​ថែរក្សាពង្រឹង​​សន្តិសុខ​សុវត្ថិភាព​​របៀប​រៀប​រយ​ ​សណ្តាប់ធ្នាប់​​សាធារណៈ​​​ រួម​ចំណែកកសាង​ភូមិ​-ឃុំមាន​សុវត្ថិភាព។

​ ជម្រុញលើក​កម្ពស់​ការងារ​ ហ្វឹកហ្វឺន​បណ្តុះ បណ្តាល​បំប៉ន​ជំនាញ​ផ្សេងៗ​ និងបង្កើន​ការយកចិត្ត​ទុក​ដាក់​បំផុត​ លើ​ការងារ​សតិ​អារម្មណ៍​ និង​អប់រំ​ចិត្ត​សាស្ត្រ​ផ្សព្វ​ផ្សាយ​ច្បាប់​ និងបទដ្ឋាន​គតិ​យុត្ត​នានា។​ព្រមទាំងជម្រុញការងារ​ការ​ងារជំនាញ ចូលរួមអនុវត្តប្រពៃណីល្អ​ និង​គោរព​លក្ខន្ដិកៈ​របស់​ខ្លួនជា​ខ.ភ.ម​ ឲ្យ​បាន​ខ្ជាប់ខ្ជួន បន្ថែម​ទៀត ​និង​ត្រូ​វចេះ ថែរក្សា សម្ភារៈបរិក្ខា​ពេទ្យដែលបំពាក់ជូនផងដែរ ៕ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print