ភ្នំពេញ៖យុវជនម្នាក់ប្រើប្រាស់ថ្នាំញៀនលើសកម្រិតបណ្តាលឲ្យទៅជាបាត់បង់សតិលែងស្គាល់បាបនឹងបុណ្យដើរកាន់ដាវសាំម៉ូរ៉ៃដេញកាប់អ្នកធ្វើដំណើរពេញតាមផ្លូវបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញមកជួយធ្វើអន្តរាគមន៍បានទាន់ពេលវេលា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
៨នឹង០៥នាទីយប់ថ្ងៃទី១១ខែសីហាឆ្នាំ២០១៩តាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវលេខ១៣០នៅចំណុចក្បែរនឹងផ្សារថ្មីស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី3ខណ្ឌដូនពេញ។
តាមប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវដែលឃើញហេតុការហ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជនអាយុប្រហែលជាជាង២០ឆ្នាំម្នាក់មានសតិមិនល្អ ដើរបណ្តើនិយាយបណ្តើរតែម្នាក់ឯងសង្ស័យប្រើប្រាស់ថ្នាំញៀនលើសកម្រិតនឹងមានកាន់ដាវសាំម៉ូរ៉ៃក្នុងដៃបា ធ្វើសកម្មភាពដេញកាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរពេញតាមផ្លូវបង្កជាអសន្តិសុខក្នុងសង្គម ហើយត្រូវបានសមត្ថកិច្ចចេញមកជួយអន្តរាគមន៍បានទាន់ពេលផងដែរ ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះគេសង្កេតឃើញថាយុវជនមួយចំនួនមិនចូលសាលារៀនហើយតែងតែប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀននិងខ្លះទៀតឈានទៅដល់ការជួញដូរទៀតផង និងបង្កាអសន្តិសុខក្នុងសង្គម ខ្លះណាបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះហ៊ានលើកដៃសម្លាប់ឪពុកម្តាយបងប្អូនលែងស្គាល់គុណបាបបុណ្យជាដើម។ល។កន្លងមកក៏មានការបង្កាបអ្នកដែលប្រើប្រាស់គ្រឿងញៀនតាមក្លឹបធំៗជាបន្តបន្ទាប់ផងដែរពីកម្លាំងមានសមត្ថកិច្ចរាជធានីភ្នំពេញផងដែរ។
ក្រោយពេលកើតហេតុជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបញ្ចូនទៅអធិការខណ្ឌដូនពេញដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ធឿនព្រែកជ័យ