ជើងរត់ការធានាចូលក្របខ័ណ្ឌយោធា ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីកាតុលាការ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនស្ត្រីម្នាក់ មានតួនាទីជាជំនួយការបញ្ជាការដ្ឋានកងទ័ពជើងអាកាស តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ខៀវ ផល្លាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួចបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី។
សមត្ថកិច្ចបានអោយដឹងថា៖ បច្ចុប្បន្នស្ត្រីជាប់ចោទកំពុងស្ថិតក្រោមចំណាត់ការរបស់លោក យិច ឈាណាវី ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ។
យោងតាមដីកាបញ្ជាឲ្យចូលខ្លួនចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ស្ត្រីត្រូវចោទមានឈ្មោះ ម៉ី ផានិត អាយុ ៤៤ឆ្នាំ មានតួនាទីជាជំនួយការសម្ភារ នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស មានទីលំនៅផ្ទះលេខ១០៣ ផ្លូវលេខ០៣ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ៖ ស្ត្រីត្រូវចោទឈ្មោះ ម៉ី ផានិត បានប្រើប្រាស់តួនាទីរបស់ខ្លួននៅក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាស ដើរបោកប្រាស់លុយពីជនរងគ្រោះ ដែលចង់ចូលធ្វើមន្ត្រីយោធា ក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ ជិត២០នាក់ ក្នុងទំហំទឹកប្រាក់ជាង ១២ម៉ឺនដុល្លារ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ។
គួរម្លឹកថា៖ គ្មានទេការធានារត់ការចូលក្របខ័ណ្ឌបើគ្មានការប្រឡងដោយស្របច្បាប់នោះ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តែងអញ្ជើញចុះដោយផ្ទាល់រាល់កម្មវិធីប្រឡងចូលក្របខ័ណ្ឌយោធា គ្មានអំពើពុករលួយ សូកប៉ាន់ គឺលោកចង់បាននូវធនធានមនុស្ស៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print