លោករដ្ឋមន្ត្រី លឹម គានហោ បន្តពិនិត្យផ្ទាល់អន្តរាគមន៍ទប់ទល់ការហូរដាច់នៃទំនប់អាងទឹកកូនសត្វ ឬប្រទាក់ក្រឡា ទាំងយប់ ទាំងថ្ងៃ

ចែករំលែក៖

ខេត្តកំពត៖ លោករដ្ឋមន្ត្រី លឹម គានហោ បន្តពិនិត្យផ្ទាល់អន្តរាគមន៍ទប់ទល់ការហូរដាច់នៃទំនប់អាងទឹកកូនសត្វ ឬប្រទាក់ក្រឡា ទាំងយប់ ទាំងថ្ងៃ។ នេះបើតាមការបញ្ជាក់អោយដឹងពីមន្ត្រីជំនាញ។
វិវឌ្ឍនភាពគិតដល់ម៉ោង ៨:៣០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លើការងារអន្តរាគមន៍ទប់ទល់ការហូរដាច់នៃទំនប់អាងទឹកកូនសត្វ ឬប្រទាក់ក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ទំនប់ត្រូវបានបិទភ្ជិតទាំងស្រុង នៅវេលាម៉ោង ៨:២០នាទីព្រឹកនេះ ដោយប្រើរយៈពេលអស់ប្រមាណ ២០ម៉ោង។ នៅសល់ការងារបន្តគឺពង្រឹងកន្លែងដាច់ឲ្យបានរឹងមាំបន្ថែមតែប៉ុណ្ណោះ។ ក្នុងការងារនេះក្រសួងបានប្រើប្រាស់នូវ៖
-គ្រឿងចក្រធុនធ្ងន់ចំនួន ១៤គ្រឿងរួមមាន អុិចស្កាវាទ័រដៃវែងដៃខ្លី ចំនួន ០៦គ្រឿង, រថយន្តបែនចំនួន ០៦គ្រឿង, ប៊ុលដូហ្ស័រចំនួន ០១គ្រឿង និងសាហ្ស័រចំនួន ០១គ្រឿង។
-សម្ភារៈជំនួយមាន កញ្ច្រែងថ្មចំនួន ១០០ដុំ, ថ្ម-ដីប្រមាណ ៥០០ម៉ែត្រគូប។
-កម្លាំងសរុបដែលដឹកនាំផ្ទាល់ដោយ លោករដ្ឋមន្រ្តី, លោករដ្ឋលេខាធិការប្រចាំការ ដែលជាប្រធានមុខព្រួញប្រចាំទិស, អគ្គនាយក, ប្រធាននាយកដ្ឋាន, ប្រធានមន្ទីរកំពត-កែប, មន្ត្រីរាជការ, អ្នកបើកបរគ្រឿងចក្រ និងកម្មករ សរុបចំនួន ១០០នាក់ផងដែរ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print