ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ លេងល្បែងចងក តាមរឿងភាគថៃ ភ្លាត់ស្នៀតស្លាប់ គ្រប់អាណាព្យាបាលមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះករណីបែបនេះ
ខេត្តឧត្ដរមានជ័យ ៖ កុមារីយុ១០ឆ្នាំម្នាក់ ក្នុងចំណោមបីនាក់ បាននាំគ្នាលេងចងក តាមសាច់រឿងភាគថៃ ភ្លាត់ស្នៀតបណ្តាលអោយ ស្លាប់បាត់បង់ជីវិតខ្លួនឯងយ៉ាងអាណោចអធម្ម កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ។
សមត្ថកិច្ចបានអោយដឹងថា៖ យោងតាមការបំភ្លឺរបស់សាក្សីឈ្មោះ រឿន ម៉ាលីស ភេទស្រីអាយុ៦ឆ្នាំបានអោយដឹងថា៖ កាលពីថ្ងៃ១១ខែសីហាឆ្នាំ២០១៩ម៉ោងជាង១២ថ្ងៃត្រង់ខ្លួននិងប្អូស្រីឈ្មោះវ៉ៃ អាយុ៣ឆ្នាំ បាននាំគ្នាទៅលេងនៅផ្ទះរបស់ឈ្មោះវីន ម៉ាលីភេទស្រីអាយុ១០ឆ្នាំត្រូវជាជនរងគ្រោះស្ថិតនៅទល់មុខគ្នា ពេលទៅដល់ខ្លួនព្រមទាំងប្អូនឈ្មោះវ៉ៃបានលេងរាំច្រៀងជាមួយឈ្មោះ ម៉ាលី នៅក្នុងផ្ទះ ចំណែកម្តាយរបស់ឈ្មោះម៉ាលី គាត់ដេកនៅក្នុងផ្ទះនោះដែរ ។ លុះលេងបានមួយសន្ទុះម៉ាលី បានបបួលខ្លួននិងប្អូនទៅលេងនៅក្រោយផ្ទះ ពេលនោះខ្លួនក៏បាននាំគ្នាទៅ ពេលនោះខ្លួនបានឃេីញឈ្មោះម៉ាលីកាន់ក្រម៉ាពណ៌សមួយមកជាមួយពេលមកដល់ក្រោយផ្ទះឈ្មោះម៉ាលីបានបបួលខ្លួនលេងធ្វេីចងក ខណៈនោះខ្លួនបានប្រាប់ថាចែលេងចឹងប្រយ័ត្នងាប់ណា ឈ្មោះ ម៉ាលី បានឆ្លេីយថាមិនអីទេ។ បន្ទាប់មកម៉ាលីបានយកក្រម៉ាចងជាប់គ្នាជារង្វង់ហេីយយកទៅទាក់នឹងមែកស្វាយដែលនៅក្បែរមាត់ទ្វារក្រោយផ្ទះ ហេីយម៉ាលីបានឈនិងមាត់ទ្វារហេីយយកក្រម៉ានោះទាក់កដោយខ្លួនឯង ហេីយ លោតចុះទៅបណ្តាលអោយរឹតក តែម្តង។ ឃេីញដូច្នេះខ្លួនក៏បានរត់ទៅដាស់ប្រាប់ឈ្មោះផាន រ៉ាត្រូវជាម្តាយរបស់ម៉ាលីដែលកំពុងដេកលក់ និងឈ្មោះធារីត្រូវជាបងស្រីរបស់ម៉ាលីថា ឈ្មោះម៉ាលីបានលេងចងកខ្លួនឯងបន្ទាប់មកម្តាយនិងបងរបស់ម៉ាលីនាំគ្នាទៅមេីល និងដោះពីក្រម៉ាដេីម្បីយកទៅសង្គ្រោះឯមន្ទីរពេទ្យ។
យោងតាមបំការបំភ្លឺរបស់ឈ្មោះវិន ធារីភេទស្រីអាយុ១៤ឆ្នាំត្រូវជាបងស្រីបង្កេីតបានអោយដឹងថា៖ កន្លងមកប្អូនស្រីរបស់ខ្លួនឧស្សាហ៍លេងធ្វេីចងកតាមរឿងថៃតែមិនដែលភ្លាត់ស្នៀតយ៉ាងដូច្នេះទេ ។
យោងតាមការបំភ្លឺរបស់ឈ្មោះផាន រ៉ាភេទស្រីអាយុ៣៣ឆ្នាំត្រូវជាម្តាយបង្កេីតបានអោយដឹងថា៖ មុនពេលកេីតហេតុកូនស្រីរបស់ខ្លួននិងក្មេងស្រី២នាក់ទៀតទី១ ឈ្មោះម៉ាលីសអាយុ៦ឆ្នាំ ,ទី២ឈ្មោះវ៉ៃ អាយុ៣ឆ្នាំ បាននៅលេងក្នុងផ្ទះរបស់ខ្លួនទាំង៣នាក់ ឯខ្លួនបានដេកនៅលេីគ្រែក្នុងផ្ទះពេលនោះម៉ោងប្រហែលជាង១២ថ្ងៃត្រង់លុះដល់ខ្លួនបានដេកលក់មួយភាំងស្រាប់តែក្មេងស្រីឈ្មោះម៉ាលីសមកដាស់ប្រាប់ថាកូនរបស់ខ្លួនម៉ាលីបានលេងធ្វេីចងកខ្លួនឯងឡេីងបែកពពុះមាត់ ពេលនោះខ្លួនអត់ជឿទេ។ ស្រាប់តែបន្តិចកូនស្រីច្បងរបស់ខ្លួនរត់មកប្រាប់ថាប្អូនរបស់គេបានចងកពិតមែន លឺដូច្នេះខ្លួនបានដេីទៅមេីលឃេីញកូនរបស់ខ្លួនបានជាប់កនិងក្រម៉ាភាវនាពណ៌សព្យួរនិងដេីមស្វាយក្បែរមាត់ទ្វារក្រោយផ្ទះដោយមានលៀនអណ្តាត ហៀទឹកមាត់ និងលេចនោមដាក់ខោទៀតផង ភ្លាមនោះខ្លួននិងកូនស្រីច្បងបាននាំគ្នាដោះជនរងគ្រោះពីក្រម៉ាដេីម្បីយកទៅសង្រ្គោះនៅឯមណ្ឌលសុខភាពអូរក្រូច តែពេលទៅដល់ ពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។
នៅពេលសមត្ថកិច្ច ធ្វើការពិនិត្យកន្លែងកេីតហេតុនិងសាកសព រកឃើញថាពិតជាបានធ្វើអត្តឃាតដោយ ចងករខ្លួនឯងពិតប្រកដមែន និងបានប្រគល់សាកសពជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ដោយ៖ ប៉ែន នួន