ភ្នំពេញ៖ បន្ទាប់ពីនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនស្ត្រីម្នាក់ជាយោធា បម្រើការងារ នៅបញ្ជាការដ្ឋាន កងទ័ពអាកាស តាមដីកា បញ្ជាអោយចូលខ្លួនរបស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ មានទឹកប្រាក់ជាង១២មុឺនដុល្លារនោះ។ ដោយឡែកកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញវិញ ក៏ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធ រត់ការចូលក្របខ័ណ្ឌយោធា កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុស្តាប់ចម្លើយតាមនីតិវិធី៕
...
ដោយ៖ សិលា