មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចេញលិខិតជូនដំណឹង ដល់ពលរដ្ឋ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន ខណៈទឹកស្ទឹងពោធិ៍សាត់ស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចេញលិខិតជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលរស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធផ្សេងទៀតផងដែរ រួមទាំងអាជ្ញាធរមានសមត្តកិច្ចដើម្បីត្រៀមជួយអន្តរាគមន៍ បន្ទាប់ស្ថានភាពទឹកស្ទឹងពោធិ៍សាត់កើនឡើងឈានដល់កំរិតប្រកាសអាសន្ន បន្ទាប់ពីមន្រ្ដីជំនាញនៃមន្ទីរតាមដានស្ថានភាពសង្កេតលើអាកាសធាតុឃើញថា មានភ្លៀងធ្លាក់ច្រើននៅតំបន់ព្រៃជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងធំ ធ្វើឲ្យកំរិតទឹកកើនឡើងខ្ពស់មកលើស្ទឹងពោធិ៍សាត់ ។

លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់បានបញ្ជាក់ជាផ្លូវការ នៅវេលាម៉ោង៥ និង៣០នាទី ល្ងាចថ្ងៃច័ន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នេះថា កម្ពស់ទឹកស្ទឹងពោធិ៍សាត់នៅស្រុកភ្នំក្រវាញ ៤.៥១ម៉ែត្រ កម្ពស់ប្រកាសន្ន ៦.៦.០០ម៉ែត្រ ប៉ុន្តែទឹកចាប់ផ្ដើមនៅនឹង កម្ពស់ទឹកស្ទឹងពោធិ៍សាត់នៅក្រុងពោធិ៍សាត់ ៤.៨៧ម៉ែត្រ កម្ពស់ប្រកាសន្ន ៥.០០ម៉ែត្រ កំពុងហក់ឡើងខ្លាំងក្នុងរយៈពេល ៦ម៉ោងទៀតអាចឡើងកម្ពស់ ០.១៥ម៉ែត្រទៀត ដូច្នេះកម្ពស់សរុប ៥.០៣ម៉ែត្រ ។

លោក កែវ វ័យ ប្រធានមន្ទីរបញ្ជាក់បន្ថែមទៀតថា ចំពោះកម្ពស់ទឹកនៅស្រុកវាលវែងចាប់ផ្ដើមស្រកជាបណ្ដើរៗហើយ ការស្រកពីស្រុកវាលវែងនេះហើយ ទើបធ្វើឲ្យកម្ពស់ទឹកស្ទឹងពោធិ៍សាត់កើនឡើង នៅស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀងផងដែរ នៃខេត្តពោធិ៍សាត់ ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print