ចាប់ខ្លួនអ្នកបើកបររថយន្តបន្លំយកទូរស័ព្ទទំនើប១គ្រឿង

ចែករំលែក៖

ភ្នំពេញ៖  អ្នកបើកបររថយន្តម្នាក់ត្រូវបានម្ចាស់ទូរស័ព្ទប្តឹងសមត្ថកិច្ចអោយឃាត់ ខ្លួនពាក់ព័ន្ធករណីបន្លំយកទូរស័ព្ទសេរីទំនើប១គ្រឿងដែលជនរងគ្រោះផ្ញើតាមរថយន្តតាក់ស៉ីទៅអោយបងប្អូននៅខេត្តស្វាយរៀង តែត្រូវអ្នកបើកបររថយន្តបន្លំយក ១ថ្ងៃក្រោយមកត្រូវសមត្ថកិច្ចឃាត់ ខ្លួនបានតែម្តង ។
ករណីឃាត់ខ្លួនជនសង្ស័យនេះបានកើតឡើងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ឌៀន សាវង្ស ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើក រថយន្តតាក់ស៊ី ស្នាក់នៅមិនពិតប្រាកដ ។ ទូរ ស័ព្ទដែលជនសង្ស័យបន្លំយកចេញពីក្នុងប្រអប់ម៉ាក Oppo Find-X តម្លៃ ៨៩០ដុល្លារ ។
ជនរងគ្រោះឈ្មោះ ពុំ ប៊ុនធឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១០៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ប្រភពពត៍មានបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានយកទូរស័ព្ទដៃស៊េរីទំនើប (Smart Phone) ០១គ្រឿង ម៉ាកOppo Find-X ពណ៌ទឹកសមុទ្រ ដែលមានតម្លៃ ៨៩០ដុល្លារ ដាក់ក្នុងប្រអប់ រុំស្គុតប្លាស្ទិក ពណ៌លឿង រួចយកមកផ្ញើជនសង្ស័យជាអ្នកបើករថយន្តតាក់ស៊ី​ ក្នុងតម្លៃ ៥០០០រៀល ជាថ្លៃផ្ញើយកឲ្យបងប្អូននៅខេត្តស្វាយរៀង រួចជនសង្ស័យក៏យកទូរស័ព្ទពីជនរងគ្រោះទុក។ រហូតដល់ល្ងាចថ្ងៃដដែល ជនរងគ្រោះទាក់ទងទៅសួរបងប្អូនប្រាប់ថា ពុំបានទទួលទូរស័ព្ទដៃនោះទេ រួចជនរងគ្រោះក៏ដើររកជនសង្ស័យតែមិនឃើញ។ លុះដល់វេលាម៉ោង១១៖៣០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យ ដែលជាអ្នកបើកបររថយន្ត នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ធ្វើការឃាត់ខ្លួន នាំមកប្រគល់ឲ្យសមត្ថកិច្ចធ្វើការសាកសួរ និងចាត់ការតាមច្បាប់តែម្ដង។

ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី១ ធ្វើការឃាត់ខ្លួនពីបទ រំលោភលើទំនុកចិត្ត (ទទួលផ្ញើទូរស័ព្ទដៃ មិនយកឲ្យគេ) និងកសាងសុំណំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តនីតិវិធីច្បាប់៕

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print