ក្រឡាប់គោយន្តកន្ត្រៃតាឡេថង បណ្តាលឱ្យរងរបួសធ្ងន់ស្រាល០៣នាក់

ចែករំលែក៖

ខេត្តរតនគិរី៖ មនុស្សបីនាក់រងរបួសធ្ងន់និងស្រាល ដោយសារក្រឡាប់គោយន្តដោយខ្លួនឯង ខណៈបើកឡើង​ភ្នុំស្រាប់តែអស់ប្រេងម៉ាស៊ុតរអិលថយក្រោយ កាលពីវេលាម៉ោង១៤៖៣០នាទី ថ្ងៃអង្គារ៍១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ខែសីហា ឆ្នាំ២០១៩ម្សិលមិញ នៅត្រង់ចំណុចផ្លូវចូលទៅ​ឃុំសេសាន ភ្នុំក្រោយ វត្ដប៉ក់ធំ ឃុំប៉កញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្ដរតនគីរី ។

តាមប្រភពបានឱ្យដឹងថា អ្នកបើកបរគោយន្តតាឡេថងនោះឈ្មោះ ប៉ូយ ទូ ភេទប្រុសអាយុ ២៥ឆ្នាំ ជនជាតិចារាយរងរបួសស្រាល និង អ្នករួមដំណើពីរនាក់ទៀត ។

ទី១.ឈ្មោះ រចំ និក ភេទប្រុសអាយុ៥២ឆ្នាំជនជាតិចារាយរងរបួសធ្ងន់ត្រង់ចង្ក្រេះនឹងក្បាល។

ទី២.ឈ្មោះ ពូយ ជាតិ ភេទ ប្រុស អាយុ៦ឆ្នាំជនជាតិចារាយរងរបួសធ្ងន់ជើងខាងឆ្វេងដាច់ស្បែកនិងសសៃ កែង ទាំងបីនាក់មានទីលំនៅភូមិប៉កធំឃុំប៉កញ៉ៃស្រុកអូរយ៉ាដាវខេត្ដរតនគីរី ។

ក្រោយកើតហេតុ អ្នករងរបួសខាងលើត្រូវបងប្អូនជូនទៅព្យាបាលគ្រូបុរាណខ្មែរ នៅភូមិសោមកានិញឃុំសោមធំស្រុកអូរយាដាវ ៕ ដោយ​ ៖ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print