បុរសម្នាក់ធ្លាក់គៀបក្នុងជណ្ដើរយន្ត បណ្តាលឲ្យស្លាប់ក្នុងការដ្ឋានកំពុងតែសាងសង់ថ្មី ក្នុងខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ កម្មករសំណងម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ដោយគៀបជាប់ក្នុងជណ្ដើរយន្ត ក្នុងការដ្ឋានកំពុងសាងសងថ្មី ដោយមិនដឹងមូលហេតុនៃការធ្លាក់នេះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅត្រួតពិនិត្យភ្លាមៗ ។

ករណីមនុស្សធ្លាក់ពីលើការដ្ឋានកំពុងសាងសងថ្មី នៅវេលាម៉ោង ១១និង៥០នាទីព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១១៨ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ ផល សុភ័ណ្ឌ អាយុ ៤០ឆ្នាំ ស្រុក ស្វាយ អន្ទរ ខេត្តព្រៃវែង។ មូលហេតុ៖ មិនដឹងនៅឡើយទេ ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print