កម្មករសំណង់ឡើងជួសជុលសំយ៉ាប ធ្លាក់ស្លាប់នៅមន្ទីរពេទ្យជោរៃ

ចែករំលែក៖

ភ្នំពេញ: កម្មករសំណង់ម្នាក់ក្នុងចំណោម៣នាក់ បានភ្លៀត់ស្នៀតជាន់លើសំយ៉ាបកញ្ចក់បណ្តាលអោយផុងធ្លាក់មកក្រោម ៣ម៉ោងក្រោយមកបានស្លាប់នៅក្នុងមន្ទីរពេទ្យជោរៃ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅកាលថ្ងៃទី១៣-ខែសីហា ឆ្នាំ២០១៩ ម៉ោង០៩និង២០នាទី ។

សពជនរងគ្រោះឈ្មោះ រី ដានី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ សំណង់ ស្នាក់នៅផ្ទះជួល ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ។

លោកម៉ៅ សឿត អធិការងនគរបាលខណ្ឌច្បារអំពៅទទួលការងារព្រហ្មទណ្ឌបានអោយដឹងថា មុនពេលកើតហេតុមេកា សំណង់បានទទួលម៉ៅការជួសជួលសំយ៉ាប មន្ទីរពេទ្យជោរៃ រួចក៏មានកម្មករសំណង់០៣នាក់ ឈ្មោះ​រី ដានី ជនរងគ្រោះ, ឈ្មោះមាឃ មែល និងឈ្មោះហុល ហៃ ឡើងទៅលើសំយ៉ាប ពេលនោះជនរង គ្រោះបានមួលខ្ចៅដោះចេញ តែដោះមិនចេញក៏យកម៉ាឡេត វាយខ្ចៅនោះ រួចក៏ផុងជើងជាន់កញ្ចក់សំយ៉ាបបែកធ្លាក់មកក្រោមបោកក្បាលនិងបោកខ្លួនប្រាណទៅនឹងបេតុងបែកឈាមរបួសធ្ងន់ ត្រូវបានមន្ទីរពេទ្យជោរៃ បញ្ជូនទៅសង្គ្រោះបន្ទាន់។ រហូតដល់ម៉ោង១២និង២៥នាទីថ្ងៃដដែល ជនរងគ្រោះក៏បានស្លាប់ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចយើងចុះទៅពិនិត្យកន្លែងកើតហេតុ។

ការសន្និដ្ឋាន តាមការពិនិត្យរបស់ការិយាល័យបច្ចេកទេសរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញ បញ្ជាក់ថា ៖ ជនរងគ្រោះស្លាប់ដោយសារការ ប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ។

បច្ចុប្បន្ន សពប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print