បុរសម្នាក់ផឹកស្រារួចដេកស្លាប់ក្នុងបន្ទប់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ក្រោយពីផឹកស្រាបៀរជាមួយមិត្តភ័ក្តិរួចបានទៅដេកក្នុងបន្ទប់ជួលត្រូវបានមិត្តភ័ក្តិប្រទះឃេីញស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១៤ខែសីហា​ឆ្នាំ២០១៩​ នៅបន្ទប់ជួលលេខ​ N2 ភូមិត្រពាំងធ្នង់​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​។
ជនរងគ្រោះឈ្មោះអារះ​ សុធា​ ភេទប្រុស អាយុ៣៥ឆ្នាំ​ មុខរបរជាងជូសជុលរថយន្ត​ ស្នាក់នៅកន្លែងកេីតហេតុ​ មានស្រុកកំណេីតនៅភូមិព្រែកចង្ក្រាន់​ ឃុំល្វេ​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះនិងមិត្តភ័ក្តិផ្សេងទៀតបាននាំគ្នាផឹកស៊ីនៅកន្លែងធ្វេីការបន្ទាប់ពីផឹកចប់ក៏បន្តមកផឹកនៅបន្ទប់ទៀត។
សាក្សីបានបន្តថា​ ក្រោយពីផឹកចប់ពួកគេបានសម្រាករហូតដល់ម៉ោង១៤ល្ថាចថ្ងៃទី១៤ខែសីហា​  មិត្តភ័ក្តិ​ជនរងគ្រោះបានទៅធ្វើការបាត់រហូតមកដល់ម៉ោង១៦ល្ថាចទេីបមកវិញឃេីញជនរងគ្រោះស្លាប់បាត់ទៅហេីយ។
ក្រោយកេីតហេតុទេីបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកធ្វេីកោសល្យវិច័្ចយនិងបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសាគាំងប៉ះដូង​ ទេីបប្រគល់សពទៅក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print