លោកត្រាំជាប្រធានាធិបតីដែលមានរឿងអាស្រូវ និងការប្តឹងផ្តល់ច្រើនជាងគេបំផុត

ចែករំលែក៖

ទីក្រុងវ៉ាសុីនតោន៖ លោកដូណាលត្រាំ កំពុងក្លាយជាប្រធានាធិបតី អាមេរិកដែលបង្កឲ្យមានវិវាទ ជាទ្រង់​ទ្រាយធំ ហើយ​ ក៏ជាប្រធាធិបតីដែលទទួលរងនៅការប្តឹងពីពលរដ្ឋ អង្គការសង្គមស៊ីវិល ច្រើនជាងគេបំផុត ហើយសូម្បីតែប្រាក់ចំណាយសម្រាប់សាងសង់ជញ្ជាំងព្រំដែន ក៏បាន​ឆ្លងកាត់ការកាត់ក្តីពីដល់តុលាការកំពូលផងដែរ​។
ដោយហេតុនោះហើយលោកត្រាំបានចេញមុខប្រកាសថា «ខ្ញុំខាតបង់ប្រាក់​៥ពាន់លានដុល្លារ​ពេលក្លាយជាប្រធានាធិបតីអាមេរិក»​។
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​ បានបញ្ជាក់ថា លោកត្រូវចំណាយប្រាក់​រាប់ពាន់លានដុល្លារ​ សម្រាប់ជួលមេធាវី​ ក្នុងរឿងរ៉ាវប្តឹងផ្តល់ នាពេលកន្លងមក​។ កាលពីថ្ងៃទី​១៣ខែសីហា​​ ពេលបំពេញទស្សនកិច្ចទៅកាន់ រោងចក្រ ផលិតប្រេង​ Shell នៅ​រដ្ឋ​ Pennsylvania ថា លោកត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារ សម្រាប់បង់ថ្លៃមេធាវីការពារ ក្នុងការដោះស្រាយ រឿងរ៉ាវ ពាក់ព័ន្ធនិងពាក្យបណ្តឹងផ្សេងៗ ដែលពីមុនមិនដែលមានឡើយ។

ប្រធានាធិបតីដូណាលត្រាំ​បានលើកឡើងថា ស្ទើតែរៀងរាល់ថ្ងៃ​​មានមនុស្ស គ្រប់ប្រភេទមកប្តឹង​លោក ដូច្នេះលោកត្រូវជួលមេធាវី​ ដើម្បីការពារ​រាល់ការប្តឹងផ្តល់ទាំងឡាយ។លោកត្រាំបញ្ជាក់ថា «ខ្ញុំអាចបាត់បង់​ប្រាក់ពី​៣-៥ពាន់លានដុល្លារ ប៉ុន្តែខ្ញុំមិនចាប់អារម្ភនោះឡើយ​ អ្វីដែលខ្ញុំចង់ធ្វើគឺបំពេញភារកិច្ចបានយ៉ាងល្អបំផុត ដែលអាចធ្វើទៅបាន។
ជាមួយគ្នានេះដែរ លោកត្រាំ ក៏បានវាយប្រហារទៅលើ អតីតប្រធានាធិបតី អូបាម៉ា ផងដែរថា​«ខ្ញុំត្រូវគេប្តឹង ពាក់ព័ន្ធ ប្រាក់ចំណូល ។ ប៉ុន្តែមិនមានអ្នកណាម្នាក់ចាប់អារម្ភថា លោកអូបាម៉ា ទទួលបានដល់ទៅ​៦០លានដុល្លារ សម្រាប់សៀវភៅមួយក្បាល​ ដែលមិនមានអតីតប្រធានាធិបតីអាមេរិក រូបណា ធ្វើបានបែបនេះនោះឡើយ​។
រឿងក្តីពាក់ព័ន្ធនឹង ប្រធានាធិបតី ដូណាលត្រាំ បានច្រើន ចាប់តាំងពី ការរំលោភបំពាន់ផ្លូវភេទ ​រហូតដល់ នយោបាយ ។ រឿងក្តីដែលមិនទាន់អាចដោះស្រាយបាននោះគឺ​ ពាក់ព័ន្ធការ លូកដៃរបស់រុស្សី ក្នុងការបោះឆ្នោតកាលពីឆ្នាំ​២០១៦ ជួយឲ្យលោកត្រាំយកឈ្នះ លោកស្រីហីលឡារីគ្លីនតុន​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print