ឃាត់ខ្លួន​មុខសញ្ញា​គាស់​ផ្ទះ​យក​ម៉ូតូ​២​នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​វេលា​ម៉ោងជាង​១​ រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៥​បាន​បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុងដា​ សេ​១២៥​ ស៊េរី​២០១៤​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​១CI-៣១០២​ ត្រូវ​កម្លាំង​ កង​រាជ្យ​អាវុធហត្ថ​ប្រចាំការ​នៅ​ក្បែរ​ សង្កាត់​ស្ទឹង​មាន​ជ័យ​សហការ​ជាមួយ​ កម្លាំង​ប្រជា​ការពារ​សង្កាត់​បាន​ចុះ​ស្រាវ​ ជ្រាវ​ចាប់​មុខសញ្ញា​គាស់​ផ្ទះ​បាន​២​នាក់​ ។​

​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ ត្រូវ​បាន​ សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​ ១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ ចំណុច​ផ្ទះ​ជួល​ភូមិ​ថ្មី​ ក្រុម​ទី​៦​ សង្កាត់​ស្ទឹង​ មាន​ជ័យ​ ខណ្ឌមានជ័យ​។​

​ជន​រង​គ្រោះ​ឈ្មោះ​គង់​ ឆេ​ង​លី​ ភេទ​ស្រី​ អាយុ​៤៣​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ដំណាក់​ធំ​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​។​ ចំណែក​ជនសង្ស័យ​ ទាំង​២​នាក់​ ម្នាក់​ឈ្មោះ​ ស៊ី​ ឡា​មីន​ ភេទ​ ប្រុស​ អាយុ​១៣​ឆ្នាំ​ រស់នៅ​ខាងក្រោយ​វត្ដ​ ន​ន្ទ​មុនី​គ្មាន​មុខរបរ​ពិតប្រាកដ​និង​ម្នាក់​ ទៀត​ឈ្មោះ​ អ៊ំ​ ថ្វី​ន​ អាយុ​២១​ឆ្នាំ​ ស្នាក់​ នៅ​ម្ដុំ​ទីលាន​ចាក់សំរាម​ភូមិ​ឫស្សី​ សង្កាត់​ ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ។​

​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ ឈ្មោះ​ អ៊ំ​ ថ្វី​ន​ បាន​និយាយ​ថា​ នៅ​វេលា​ ម៉ោងជាង​១​យប់​ ខ្លួន​និង​បក្ខពួក​២​នាក់​ ទៀត​ បាន​លួច​ចូល​ផ្ទះ​ជន​រង​គ្រោះ​នៅ​ភូមិ​ ឫស្សី​ដោយ​យក​ម៉ូតូ​បាន​មួយ​គ្រឿង​ហើយ​ យក​ទៅ​ដាក់បញ្ចាំ​ចំនួន​៣៥០​ដុល្លារ​ដោយ​ មាន​បក្ខពួក​ម្នាក់​ជា​មេខ្លោង​យក​ទៅ​បញ្ចាំ​ ប៉ុន្ដែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​ ទទួល​លុយ​ថ្លៃ​ម៉ូតូ​ផង​ក៏​ត្រូវ​សមត្ថកិច្ច​ ឃាត់ខ្លួន​ តែ​ម្ដង​ ។​ ជនសង្ស័យ​ឈ្មោះ​ ថ្វី​ន​ បាន​បន្ដ​ថា​ បក្ខពួក​ដែល​កំពុង​រត់គេច​ខ្លួន​ រួម​ជាមួយ​លុយ​ម៉ូតូ​នោះ​ឈ្មោះ​ ប៊​យ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ទីបញ្ជាការ​ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ​ដើម្បី​ កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​បញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាត់ការ​ តាម​នីតិវិធី​ច្បាប់​ ៕​

B1_0019 copy

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print