ខេត្ដប៉ៃលិន៖ នៅវេលាម៉ោង៦និង ៣០នាទីព្រលប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវជាតិលេខ៥៧ មុខកាស៊ីណូព្រំ ស្ថិតក្នុង ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិនរវាងម៉ូតូនឹងម៉ូតូបណ្ដាលឱ្យ របួសធ្ងន់ស្រាលត្រូវបានសាច់ញាតិយក ទៅព្យាបាលនៅមន្ទីរពេទ្យឯកជនរៀងៗ ខ្លួន ។
សាក្សីនិយាយថាអ្នកបើកបង្កជិះម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ ១FH-២៥២០ បើកបរដោយឈ្មោះ ទូច ដារ៉ូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិកើតហេតុខាងលើរងរបួស ធ្ងន់បានបើកទៅបុកម៉ូតូម៉ាកហុងដា សេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១០ ពាក់ ស្លាកលេខបន្ទាយមានជ័យ១D-៤៤១៤ បណ្ដាលឱ្យអ្នកបើកម៉ូតូដែរនោះឈ្មោះ ថង់ ស៊ី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរធ្វើ ចំការ រស់នៅខេត្ដបន្ទាយមានជ័យ រង របួសស្រាល។
តាមសាក្សីបានឱ្យដឹងទៀតថា នៅមុន ពេលកើតហេតុពួកគេបានឃើញបុរស ម្នាក់ជិះម៉ូតូហុងដាសេ១២៥ស៊េរីឆ្នាំ ២០១៥ពណ៌ខ្មៅ ក្នុងទិសដៅពីលិចទៅ កើតយ៉ាងលឿន ពេលមកដល់មុខកាស៊ីណូ ព្រំក៏បត់ម៉ូតូមិនក្រឡេកមើលឆ្វេងស្ដាំ ស្រាប់តែទៅបុកម៉ូតូជនរងគ្រោះកំពុងធ្វើ ដំណើរ ក្នុងទិសដៅពីកើតទៅលិចចំពេញ ទំហឹងបណ្ដាលឱ្យបុរសជាជនបង្ករងរបួសធ្ងន់តែម្ដង ។
ក្រោយកើតហេតុសមត្ដកិច្ចមូលដ្ឋានបានចុះវាស់វែងបន្ទាប់មកជនរងគ្រោះ ត្រូវបានសាច់ញាត្ដិយកទៅព្យាបាលនៅ មន្ទីរពេទ្យរៀងៗខ្លួន។ ចំណែកម៉ូតូទាំងពីរ គ្រឿងសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕
ដោយ៖ ស សារ៉េត