រថយន្តកុងតឺន័របុករថយន្តហ៊ីយ៉ាន់ដាយពីក្រោយ មិនអស់ចិត្តបន្តបុកម៉ូតូ និងរ៉ឺម៉កកង់បីទៀត

ចែករំលែក៖

ភ្នំពេញ​ ៖ រថយន្តកុងតឺន័រមួយគ្រឿង បេីកលឿនមិនប្រយ័ត្នចាប់ហ្វ្រាំងមិនជាប់ជ្រុលបុកគូទរថយន្ត​ហ៊ីយ៉ាន់ដាយពីក្រោយពេញទំហឹងរងការខូចខាតខ្ទេចកាបិន ហេីយមិនទាន់អស់ល្បឿនជ្រុលបុកម៉ូតូមួយគ្រឿងនិងរឺម៉កកង់បីមួយគ្រឿងទៀតកិនជាប់តែសំណាងមិនមានអ្នករងរបួស។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៦​ ខែសីហា​ឆ្នាំ២០១៩​ នៅចំណុចមុខរោងចក្រស្បែកជេីង​ តាមដងមហាវិថីឈ្នះឈ្នះ​ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែន​ជ័យ​ ។
តាមប្រភព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហ៊ីយាន់ដាយ​ ពណ៍ទឹកប្រាក់ ពាក់ស្លាក់លេខភ្នំពេញ3E 8306 ធ្វេីដំណេីរតាមបណ្តោយមហាវិថីវិឈ្នះឈ្នះ​ ក្នុងទិសដៅពីជេីងទៅត្បូង ។ លុះមកដល់ចំណុចមុខរោងចក្រក៏ចាប់ហ្វ្រាំងបន្ថយល្បឿងខណះកម្មករឆ្លងកាត់ភ្លាមនោះស្រាប់តែមានរថយន្ត​កុងតឺន័រសណ្តោងកន្ទុយគ្មានទូ​ ក្បាលពណ៍សពាក់ស្លាកលេខព្រះសីហនុ3A 6694 ធ្វេីដំណេីរមកពីក្រោយក្នុង​ល្បឿនលឿនចាប់ហ្វ្រាំងមិនជប់ក៏ជ្រុលបុកគូទពេញទំហឹងខ្ទេចកាបិនចំណែករថយន្តខាងមុខពុំមានរងការខូចខាតនោះទេហេីយរថយន្តបង្កបានទាញចង្កូតទៅខាងស្តាំបន្តទៅបុកម៉ូតូហុងដាមួយគ្រឿងនិង​រ៉ឺម៉កកង់បីមួយគ្រឿងទៀតដែលចតនៅចិញ្ចេីមផ្លូវកិនជាប់សំណាងមិនរងរបួសដល់មនុស្ស។ តែធ្វេីអោយកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងសម្រួលចរាចរណ៍បន្ទាប់មកភាគី​ខាងរថយន្តបង្កព្រមចេញថ្លៃជួសជុលទៅលេីរថយន្តរងគ្រោះនិងម៉ូតូរួមទាំងរឺម៉កដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕ សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print