វាយឆ្កែឲ្យមើលម្ចាស់ ខឹងឆ្កែដេញខាំដេញវាយ ម្ចាស់ឆ្កែខឹងដេញវាយបែកក្បាល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ កម្មករបម្រើការងារសំណង់ម្នាក់ បានរបួសបែកក្បាលដោយសារតែឆ្កែ ។ ឆ្កែមួយក្បាលនេះបានដេញខាំគាត់ ទ្រាំមិនបានទាញដំបងដេញវាយគំរាមឆ្កែ តែត្រូវម្ចាស់ឆ្កែមិនបានវាយគំរាម​ឯណា គឺវាយកម្មករសំណង់រូបនេះ រហូតបែកក្បាល បង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ នៅក្នុងបុរីធី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់-ក្រុងប៉ោយប៉ែត ។

កម្មករសំណង់ដែលរបួសក្បាល ឈ្មោះ សោម ពៅ ភេទប្រុស អាយុ២៧ ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ និងម្ចាស់ឆ្កែជាបុរសមិនស្គាល់អត្តសញ្ញាណ អាយុប្រហែលជា៤០ឆ្នាំ មានទីលំនៅក្នុងបុរីធីធី នៅកន្លែងកើតហេតុតែម្តង ។

ទីបំផុតរឿងឆ្កែ តែមនុស្សរបួស ភាគីទាំង២បានបញ្ចប់រឿង ដោយម្ចាស់ឆ្កែសងសំណង១០០ដុល្លារ ក្រោមការសម្របសម្រួលពីលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃដដែល ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print