រថយន្តកុងតឺន័របើកបុករថយន្តដឹកសិស្ស បណ្តាលអោយឆេះ របួសសិស្ស៤នាក់នៅកៀនស្វាយ

ចែករំលែក៖

ភ្នំពេញ: សិស្សសាលាឯកជន៤នាក់ក្នុងចំណោម១០នាក់បានរងរបួសស្រាល ដោយសារតែអ្នកបើកបររថយន្តដឹកកុងតឺន័រធ្វេសប្រហែសបើកបុករថយន្តដឹកសិស្សសាលាឯកជនពីក្រោយ ធ្វើអោយរថយន្តដឹកសិស្សជ្រុលទៅបុកម៉ូតូ២គ្រឿង រួចហើយបន្តបុកចូលទៅក្នុងហាងលក់គុយទាវ បណ្តាលឆេះក្បាលរថយន្តខាងមុខ ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាយកទឹកជួយអន្តរាគមន៍ពន្លត់មុនពេលរថយន្តពន្លត់អគ្គិភ័យទៅដល់ ។

ហេតុការគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង៧ :៣០ នាទី ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ១៧_១៨ ភូមិ ទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។ សិស្សរងគ្រោះមាន ១-ឈ្មោះ វ៉ា វិទូជុតិម៉ា ភេទប្រុស អាយុ៥ឆ្នាំ មានទីលំនៅភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ។ ២-ឈ្មោះឡេង វិរៈបញ្ញារិទ្ធ ភេទប្រុស អាយុ៥ឆ្នាំ មានទីលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ។ ៣-ឈ្មោះ វ៉ាត តុលា ភេទប្រុស អាយុ៥ឆ្នាំ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រកកៀនស្វាយ។ ៤-ឈ្មោះ ឈឿន សុគុនលក្ខ័សី ភេទស្រី អាយុ៤ឆ្នាំ មានទីលំនៅភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ។

រថយន្តបង្កម៉ាក Nissan diesel ពណ៌ បៃតង ប្រភេទសណ្តោង ពាក់ផ្លាកលេខ ភ្នំពេញ 3A – 8454 សណ្តោងស៊ឺមីរ៉ឺម៉ក ពាក់ផ្លាលលេខ ព្រះសីហនុ 4A- ០886 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ។ សាក្សីឃើញហេតុការណ៍បានអោយដឹងថា នៅថ្ងៃកើតហេតុមានរថយន្ត មួយគ្រឿង ម៉ាក SSANGYONG ISTANA ពណ៍ ស ពាក់ផ្លាកលេខ ភ្នំពេញ 2AC 4659 បើកបរដោយ ឈ្មោះ ហាក់ សៀងហេង ភេទប្រុស អាយុ ១៨ឆ្នាំ​ មុខរបរ បើកឡានដឹក សិស្សសាលាឯកជន ស្នាក់នៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានដឹកសិស្សចំនួន១០នាក់ បើកពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ ។

ពេលបើកបរ មកដល់កន្លែងកើតហេតុក៍បានបង្អង់ល្បឿនរកបត់មកខាងឆ្វេង ស្រាប់តែមាន រថយន្ត ០១គ្រឿង ម៉ាក Nissan diesel ពណ៌ បៃតង ប្រភេទសណ្តោង ពាក់ផ្លាកលេខ ភ្នំពេញ 3A – 8454 សណ្តោងស៊ឺមីរ៉ឺម៉ក ពាក់ផ្លាលលេខ ព្រះសីហនុ 4A- ០886 បើកបរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print