ចន ច័ន្ទលក្ខិណា សម្រេចចិត្តដកពាក្យប្តឹងបុរសម្នាក់ដែលជេប្រមាថក្រោយសុំទោសជាសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ទីបំផុតបុរសដែលជេរប្រមាថ លើប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា នោះ បានចេញមុខ និងសុខចិត្តសុំទោសជាសាធារណៈហើយ ។ ក្រោយចេញមុខសុំទោសប្រធានសមាគមសិល្បករខ្មែររូបនេះបានសម្រេចចិត្តដកពាក្យបណ្តឹង និងទទួលយកការសុំទោសមួយនេះ។
​ក្រោយពីជំនួបដោយផ្ទាល់តទស់មុខគ្នាកាលពីថ្ងៃទី១៦ ខែសីហា នេះរវាង បុរសឈ្មោះ អ៊ូច រិទ្ធី និងអ្នកនាងចន ច័ន្ទលក្ខិណា បានធ្វើការសម្របសម្រួលគ្នាដោយភាគីបង្កបានសម្រេចចិត្តធ្វើការសុំទោសជាសាធារណៈ ។ បុរសឈ្មោះ អ៊ូច រិទ្ធី បានលើកឡើងថា ការដែលលោកបានចូលទៅ Comment លើហ្វេសប៊ុកអ្នកនាងចន ច័ន្ទលក្ខិណា ថា”ជាស្រីផិតប្តី” នោះគឺដោយសារលោកស្រវឹង និងមានបញ្ហាផ្ទាល់ខ្លួនក្នុងគ្រួសាររួមទាំងសតិមិនសូវប្រក្រតី។ ទោះជាហេតុផលដែលអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនថាពិបាកនឹងទទួលយក ប៉ុន្តែអ្នកនាង ចន ច័ន្ទលក្ខិណា រួមទាំងគូស្នេហ៍លោក ហេង ឡុង សម្រេចចិត្តទទួលយកការសុំទោសនោះដើម្បីបញ្ចប់រឿងកុំឲ្យវែងឆ្ងាយ។ ក្រៅពីការសុំទោសបុរសនោះក៏បានបញ្ជាក់ដែរថារូបលោកមិនមែនជាមន្ត្រីទាហ៊ានណាម្នាក់ឡើយពោលគឺលោកបានបញ្ចប់ការងារនោះរយៈពេល៥ឆ្នាំមកហើយ ដូចនេះសូមកុំមានការយល់ច្រឡំ។
​គួរបញ្ជាក់ដែរថាមានការភ្ញាក់ផ្អើលខ្លាំងកាលពីរាត្រីថ្ងៃទី១៤ ខែសីហានេះ ក្រោយពី អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុករបស់នាងជុំវិញបុរស ម្នាក់បានធ្វើការប្រមាថ នាងចំៗថាស្រីផិតប្តី និងជេនាងតាមការ Call វីដេអូផងដែរ។ តារាស្រីរូបនេះបានសម្រេចចិត្តប្តឹងលើបុរសនោះជាផ្លូវការហើយ ហើយនាងស្នើឲ្យមានការស្វែងរកយុត្តិធម៌មួយសម្រាប់ការមាក់ងាយមួយនេះ៕



ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print