កូនប្រុសទី២ផ្តើមល្បីឈ្មោះភ្លាម ព្រាប សុវត្ថិ ទិញរថយន្តទំនើបថ្លៃជាង២សែនដុល្លារឲ្យកូនភ្លែត

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រកូនប្រុសតារាចម្រៀងព្រាប សុវត្ថិ គឺសុវត្ថិ មុន្នីនាគ ក្រោយពីគេបានឃើញរថយន្តសេរីទំនើបមួយគ្រឿងដែលបានបញ្ជាទិញពីសហរដ្ឋអាមេរិកនោះបានមកដល់ហើយ។ នេះ ម៉ាក Dodge Challenger SRT Demon ជាប្រភេទឡានប្រណាំងស័ក្ដិសមបំផុតជាមួយយុវវ័យ ហើយបើងាកទៅមើលតម្លៃវិញ ដល់ទៅក្បែរ ១០ ម៉ឺនដុល្លារឯណោះនៅសហរដ្ឋអាមេរិក តែបើតម្លៃនៅស្រុកខ្មែរវិញថ្លៃកប់ក្ដោងប្រហែលខ្ទង់ជាង ២០ ម៉ឺនដុល្លារ ។
ពិតជាមិនសរសើរមិនបានសម្រាប់ភព្វវាសនារបស់កូនប្រុសតារាចម្រៀងព្រាប សុវត្ថិ ដែលទើបនឹងទទួលបានកាដូជារថយន្តទំនើបយ៉ាងថ្មីសន្លាងមួយគ្រឿង ពីឪពុក។ កាដូនេះក៏ស្របពេលដែលកូនប្រុសរបស់តារាចម្រៀងល្បីឈ្មោះនៅកម្ពុជារូបនេះចាប់ផ្តើមលេចមុខមាត់ខ្លាំងលើការងារសិល្បៈជាបន្តបន្ទាប់។ បើតាមកំលោះសង្ហា សុវត្ថិ មុន្នីនាគ បង្ហើបតាមរយៈបណ្ដាញសង្គមបានឱ្យដឹងថា រថយន្តនេះទើបតែមកដល់ស្រុកខ្មែរនៅថ្ងៃទី ១៥ សីហា ម្សិលមិញនេះប៉ុណ្ណោះ ។ រថយន្តនេះមកដល់គឺក្រោយពេលដែលក្រុមគ្រួសារសិល្បករខាងលើបានចេញទៅច្រៀងរាំនៅលើទឹកដីនៃសហរដ្ឋអាមេរិករួមគ្នា អមដោយការដើរកម្សាន្តយ៉ាងសប្បាយរីករាយកាលពីអំឡុងខែមេសា និងឧសភាកន្លងទៅ។ ក្រៅពីដំណើរចេញរកលុយនិងដើរលេងកម្សាន្ត តារាចម្រៀងព្រាប សុវត្ថិក៏បាននាំកូនប្រុសសំណព្វចិត្តដើរមើលរថយន្តផងដែរ។
ប្រភពពីអ្នកផលិតកម្មវិធីបញ្ជាក់ថា តម្លៃរថយន្តថ្មីនេះខ្ពស់បន្តិចមែន ប៉ុន្តែពិតជាសាកសមទៅនឹងរូបរាយ និងភាពល្បីល្បាញរបស់កូនប្រុស ខណៈដែលពួកគេទាំងបីនាក់ចាប់ផ្តើមមានមុខមាត់ច្រើនគួរសម និងអាចស្វែងរកចំណូលបានក្រាស់ក្រែលពីការងារសិល្បៈផងដែរ៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print