សមត្ថកិច្ច និងប្រជាពលរដ្ឋ បានដេញចាប់ជនសង្ស័យ៣នាក់ ក្រោយពេលធ្វើសកម្មភាពលួចកង់បីឥណ្ឌាមិនបានសម្រេច

ចែករំលែក៖

 

ភ្នំពេញ៖ សមត្ថកិច្ច និងប្រជាពលរដ្ឋ បានដេញចាប់ជនសង្ស័យ៣នាក់ ក្រោយពេលធ្វើសកម្មភាពលួចកង់បីឥណ្ឌាមិនបានសម្រេច ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ ទី១៧ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ២៧១ ខាងមុខក្លឹបប៊្លូឡាញ  ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៣នាក់ទី១ ឈ្មោះ សម្បត្តិ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅស្រុកស្អាង ខេត្តកណ្ដាល ។
ទី២ឈ្មោះ កែវ សុធី  អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅស្រុកស្អាង ខេត្តកណ្ដាល ។ និងទី៣ ឈ្មោះ ថុល លីឆេង  អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងស្នាក់ នៅមិនពិតប្រាកដ ។

ចំណែកជនរងគ្រោះមានឈ្មោះ រតនា អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បីឥណ្ឌា ពាក់ស្លាក លេខភ្នំពេញ1HJ-8465 ស្នាក់នៅភូមិអក្សរ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

តាមសម្ដីជនរងគ្រោះ និងអ្នករត់កង់បីឥណ្ឌា ដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុខពេលកើតហេតុគេឃើញ ជនសង្ស័យ៣នាក់បានដើរមកក្បែរកង់បីឥណ្ឌារបស់ជនរងគ្រោះ ដោយមានជនសង្ស័យ២នាក់ធ្វើអង្គុយក្បែរ និងម្នាក់ ទៀតធ្វើសកម្មផ្ដាច់ប្រព័ន្ធភ្លើងបំណងលួច ។

ក្រោយមក ក៏មានអ្នករត់កង់បីឥណ្ឌាដូចគ្នាឃើញសកម្មភាពជនសង្ស័យ ក៏សួរនាំពួកគេ តែពួកគេបាននាំគ្នារត់គេចខ្លួន ទើបប្រជាពលរដ្ឋ និងសមត្ថកិច្ចសហការគ្នាដេញចាប់ខ្លួនបានទាំង៣នាក់ ។

បន្ទាប់ពីកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំពួកគេទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងទំពុនទី១ ដើម្បីសាកសួរ និងកសាងសុំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការបន្តតាមនីតិវិធី ៕ជ្រោយពេជ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print