អាសូរណាស់ ក្មេងស្រីម្នាក់ ត្រូវចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ធ្វេសប្រហែសមួយពេលរបស់អាណាព្យាបាល បានធ្វើឱ្យកូនស្រីជាទីស្រឡាញ់របស់ខ្លួនស្លាប់បាត់បង់ជីវិតមួយរំពេចដោយសារឆ្លងចរន្តអគ្គិសនី កាលពីវេលាម៉ោង១៤និង២០នាទី ថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩។

សមត្ថកិច្ចបានអោយដឹងថា សពកុមារ ឈ្មោះ ហឿន សុវណ្ណនី ភេទស្រី អាយុ៥ឆ្នាំ រស់នៅក្នុងបន្ទុកឱពុកម្តាយ ភូមិទីពោ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។ មូលហេតុ: កុមាររងគ្រោះបានយកកន្ត្រៃទៅដោតក្នុងព្រីភ្លើងដែលកំពុងមានចរន្តឆ្លងកាត់ បណ្តាលឲ្យឆក់ស្លាប់ភ្លាមតែម្តង។

ករណីនេះសមត្ថកិច្ចជំនាញស្រុក និងប៉ុស្តិ៍នគរបាលឃុំ បានធ្វើការពិនិត្យសពកុមារីរងគ្រោះនិងសន្និដ្ឋានថាពិតជាស្លាប់ដោយឆក់ចរន្តអគ្គីសនី ។ ពិនិត្យរួចបានប្រគល់សពទៅអាណាព្យាបាលធ្វើបុណ្យតាមប្រពៃណីយ៍ ៕​ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print