ករណីប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិស្អែកនេះរដ្ឋមន្ត្រីក្រសួងអប់រំរំលឹកបេក្ខជននិងមន្ត្រីគ្រប់គ្រងការប្រឡងកុំឱ្យបំពានច្បាប់ខណៈមានបេក្ខជនប្រឡងសរុបចំនួន១១៧,០២៤នាក់ស្រី៦០,៤២១នាក់

ចែករំលែក៖

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាលោកហង់ជួនណារ៉ុនសម្រាប់សិស្សត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិស្អែកនេះបានក្រើនរំលឹកទៅដល់បេក្ខជននិងមន្ត្រីគ្រប់គ្រងការប្រឡងត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិទាំងឡាយដែលក្រសួងបានកំណត់ធ្វើយ៉ាងណាឱ្យការប្រឡងប្រព្រឹត្តទៅដោយជោគជ័យនិងត្រឹមត្រូវនិងមានគុណភាពបើចេះត្រូវតែជាប់ខ្លួនទីពឹងខ្លួនបើគ្មានចំណេះមិនរៀនគឺមិនទទួលលទ្ធផលឡើយ។

    នៅថ្ងៃទី១៨ខែសីហាឆ្នាំ២០១៩នេះលោករដ្ឋមន្ត្រីហង់ជួនណារ៉ុនពោលមួយថ្ងៃមុនការប្រឡងបាក់ឌុបបានចេញវីដេអូឃ្លីបមួយអំពាវនាវទៅកាន់បេក្ខជនប្រឡងឱ្យទៅពិនិត្យលេខតុលេខបន្ទប់នៅតាមមណ្ឌលប្រឡងនានាហើយក៏បានអំពាវនាវឱ្យពួកគេប្រកាន់ខ្ជាប់នូវបញ្ញត្តិដែលក្រសួងបានកំណត់។

  នៅក្នុងវីដេអូដែលមានរយៈពេលជាង២នាទីនោះលោករដ្ឋមន្ត្រីហង់ជួនណារ៉ុនក៏បានអំពាវនាវទៅកាន់បុគ្គលិកអប់រំដែលគ្រប់គ្រងការប្រឡងត្រូវអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរសម្រេចឱ្យបានជោគជ័យនូវការប្រឡងនេះ។

លោករដ្ឋមន្ត្រីបានអំពាវនាវយ៉ាងដូច្នេះ«សូមឲ្យប្អូនៗទាំងអស់គ្នាគោរពទៅតាមបទប្បញ្ញត្ដិរបស់ក្រសួង។ចំណែកលោកគ្រូអ្នកគ្រូដែលជាបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ប្រធានមណ្ឌលអនុគណៈកម្មាធិការផ្សេងៗជាពិសេសសូមឲ្យអប្បមាទទាំងអស់និងជំនួយការអប្បមាទទាំងអស់និងអនុរក្សទាំងអស់បំពេញការងារទៅតាមកម្រងភារកិច្ចរៀងៗខ្លួនដើម្បីធានាឲ្យបានថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដំណើរការទៅដោយរលូនប្រកបដោយជោគជ័យហើយនិងឲ្យយើងអាចរក្សាបាននូវសមទ្ធិផលដែលក្រសួងអប់រំយុវជននិងកីឡាសម្រេចបានក្នុងរយៈពេល៥ឆ្នាំនេះ»

លោករដ្ឋមន្ត្រីហង់ជួនណារ៉ុនក៏បានជូនពរឱ្យបេក្ខជនដែលត្រូវប្រឡងនៅថ្ងៃស្អែកទាំងអស់ឱ្យទទួលបាននូវជោគជ័យគ្រប់ៗគ្នា។

សូមបញ្ជាក់ថា៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី១៩២០ខែសីហាឆ្នាំ២០១៩នេះមានមណ្ឌលប្រឡងសរុប២០២មណ្ឌលថ្នាក់វិទ្យាសាស្ត្រ៧៥មណ្ឌលនិងថ្នាក់វិទ្យាសាស្ត្រសង្គម១២៧មណ្ឌលមាន,៧២៥បន្ទប់។

មានបេក្ខជនប្រឡងសរុបចំនួន១១៧,០២៤នាក់ស្រី៦០,៤២១នាក់។សម្រាប់ថ្នាក់វិទ្យាសាស្ត្រមានចំនួន៤៤,៦៨៣នាក់ស្រី២៥,២៨៥នាក់មាន១,៨១០បន្ទប់និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៧២,៣៤១នាក់ស្រី៣៥,១៣៦នាក់មាន,៩១៥បន្ទប់។

បុគ្គលិកអប់រំដែលគ្រប់គ្រងការប្រឡងនៅថ្ងៃស្អែកនេះមានចំនួនសរុប១៧,៤៣០នាក់អប្បមាទ៦០៦នាក់ជំនួយការអប្បមាទ(គរុនិសិ្សត) ,៤០៥នាក់អនុរក្ស១០,៦៣១នាក់ប្រធានមណ្ឌល២០២គណៈកម្មការត្រួតពិនិត្យតាមអគារ១,១៨១នាក់និងគណៈកម្មការកណ្តាល,៤០៥នាក់៕

...

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print