នគរបាលខេត្ដកណ្ដាលឃាត់ខ្លួនជនសង្ស័យ៤នាក់និងដកហូតថ្នាំញៀន២០កញ្ចប់ត្រឹមរយៈពេល១ថ្ងៃ

ចែករំលែក៖

ខេត្តកណ្ដាល៖ ប៉ូលិសខេត្ដកណ្ដាលតាមបណ្ដាស្រុក ចុះធ្វើការបង្រ្កាបបទល្មើសគ្រឿងញៀនបានចំនួន៤ករណី ឃាត់ខ្លួនជនសង្ស័យ៤នាក់ និងដកហូតថ្នាំញៀនចំនួន២០កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ត្រឹមរយៈពេល១ថ្ងៃ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ។
យោងតាមរបាយការណ៍របស់នគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា នគរបាលដែលចុះបង្រ្កាបបទល្មើសគ្រឿងញៀននៅថ្ងៃទី១៨រួមមាន៖ នគរបាលស្រុកមុខកំពូលបង្រ្កាបបាន១ករណី ចាប់ខ្លួនជនសង្ស័យ១នាក់ ដកហូតថ្នាំញៀន១០កញ្ចប់ ,នគរបាលស្រុកកៀនស្វាយ បង្រ្កាបបាន១ករណី ចាប់ខ្លួនជនសង្ស័យ១នាក់ ដកហូតថ្នាំញៀន៧កញ្ចប់ ,នគរបាលស្រុកអង្គស្នួល បង្រ្កាបបាន១ករណី ចាប់ខ្លួនជនសង្ស័យបាន១នាក់ ដកហូតវត្ថុតាងថ្នាំញៀនបាន២កញ្ចប់ និងនគរបាលស្រុកល្វាឯម បង្រ្កាបបាន១ករណី ចាប់ខ្លួនជនសង្ស័យ១នាក់ ដកហូតថ្នាំញៀន១កញ្ចប់ ។ ក្រៅពីដកហូតវត្ថុតាងថ្នាំញៀនសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមាន៖ ម៉ូតូចំនួន១គ្រឿង ,ដាវសាំម៉ូរ៉ៃចំនួន៣ដើម ,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១ និងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ស្នងការរងនគរបាលខេត្ដកណ្ដាលលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ បានថ្លែងថា អនុវត្ដន៍តាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល កម្លាំងប៉ូលិសតាមបណ្ដាស្រុក/ក្រុងទាំង១១ បានខិតខំប្រឹងប្រែងទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀន លទ្ធផលគួរឲ្យកត់សម្គាល់ ។ ជាក់ស្ដែងត្រឹមតែរយៈពេល១ថ្ងៃប៉ូលិស៤ស្រុកបានចេញបង្រ្កាបបាន៤ករណី ចាប់ខ្លួនជនសង្ស័យ៤នាក់ ដកហូតវត្ថុតាងថ្នាំញៀន២០កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀតដើម្បីចាត់ការតាមច្បាប់៕

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print