ខេត្តពោធិ៍សាត់៖ អធិការនគរបាលស្រុកភ្នំក្រវាញ បានពិនិត្យឃើញថា៖ ការចុះផ្សាយព័ត៍មាន តាមរយៈ Page Facebook ឈ្មោះគេហទំព័រ Nokorwat News ក្នុងចំណងជើងថា៖ នគរបាលប៉ុស្តិ៍រដ្ឋបាលព្រងិល រងបណ្ដឹងពីពលរដ្ឋ ក្រោយនាំគ្នាសម្រុកចូលផ្ទះស្រ្តីម្នាក់ទាំងយប់ គ្រាដែលប្ដីរបស់គាត់មិននៅ។ និ
ទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ឈ្មោះ ជិន ភារ៉ា ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់នោះ គឺលោកអធិការ បានហៅ លោកមេប៉ុស្តិស្តីទីព្រងិល និងមន្ត្រីនគរបាល ដែលពាក់ព័ន្ធមកបំភ្លឺ រួចធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា តាមវិន័យលេខ ០០៦ បបជ របស់កម្លាំងនគរបាលជាតិ និងសេចក្តីណែនាំលេខ០១៩ សណន ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ និងចូលរួមពីស្ត្រីរងគ្រោះដើម្បីជាការយោគយល់គ្នា បញ្ចប់រឿងបន្ទាប់ពីមន្ត្រីនគរបាលទាំងនោះទទួលកំហុសរបស់ខ្លួន។
ពាកព័ន្ធករណីនេះស្ត្រីដើមបណ្តឹងក៏ឯកភាព និងបញ្ចប់បណ្តឹង ឬគ្មានការគុំគួន បន្តទៀត។
នេះការយកចិត្តទុកផងដែរពីថ្នាក់ដឹកនាំរបស់មន្រ្តីនគរបាលយុត្តិធម៍ តាមដានពីការចុះផ្សាយលើគេហទំព័រ Nokorwat News ខណៈសរសេរផ្សព្វផ្សាយ មានមូលដ្ឋាន ជាក់លាក់ ឈានដល់លោកអធិការចាត់ការតាមបណ្តឹងជនរងគ្រោះជាប្រជាពលរដ្ឋ ក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន និងធ្វើអោយមន្ត្រីរបស់ខ្លួនមានការទទួលខុសត្រូវចំពោះ តួនាទី ភារកិច្ច អនុវត្តច្បាប់តាមនីតិវិធី និងការពារ សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន រហូតដល់ខ្នងផ្ទះ។
សូមរម្លឹកថា៖ កន្លងទៅមានស្រ្តីម្នាក់កើតទុក្ខមិនសុខចិត្តបានទៅដាក់ពាក្យបណ្ដឹង ដល់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ប្ដឹងក្រុមនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រងិល ដើម្បីជួយរកយុត្តិធម៌ក្រោយនាំគ្នាសម្រុកចូលផ្ទះរបស់គាត់ទាំងយប់អធ្រាត ខណៈកំពុងដេកជាមួយកូនៗគ្រាដែលប្ដីរបស់គាត់មិននៅ ប៉ុន្តែដោយពុំសូវមានទំនុកចិត្តលើមន្រ្តីនគរបាលនៃអធិការដ្ឋានខាងលើ បានស្នើសុំឲ្យជួយអន្តរាគមន៍ពីលោក ឧត្ថមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ជាពិសេសនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ(មជ្ឍមណ្ឌលព័ត៌មាន នគរវត្ត) ។
អ្នកស្រី ជិន ភារ៉ា បច្ចុប្បន្ន រស់នៅភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានផ្ដល់ព័ត៌មានមកបុគ្គលិក មជ្ឈមណ្ឌលព័ត៌មាននគរវត្ត តាមរយៈទូរស័ព្ទ នាល្ងាចថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នេះថា នៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ថ្មីៗនេះ មានកម្លាំងនគរបាល ១ក្រុមក្នុងនោះមានលោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រងិល ឈ្មោះ ធី និងឈ្មោះ មោឃ ក្រៅពីនោះគាត់អត់ស្គាល់ទេ នាំគ្នាសម្រុកចូលផ្ទះរបស់គាត់ដោយគ្មានហេតុផល ខណៈគាត់កំពុងសំរាកជាមួយកូនៗដោយប្ដីរវល់ទៅធ្វើការរកប្រាក់នៅឆ្ងាយ ដោយលឺសម្លេងឆ្កែព្រុះកងរំពង និងលឺសម្លេងមនុស្ស គាត់លួចមើលតាមចន្លោះបង្ហោងទ្វារដោយមិនហ៊ានចេញក្រៅទេ ពេលឃើញសុទ្ធតែនគរបាលក៍បើកទ្វារចេញ ស្រាបតែឈ្មោះ ធី ស្រែកខ្លាំងៗថាគាត់(ជិន ភារ៉ា)លាក់ជនល្មើសឃើញរត់ចូលនឹងមុិញ ថែមទាំងច្របាច់ភ្លើងពិលរុករកសព្វអស់ក្បែៗផ្ទះ រួមទាំងឲ្យឈ្មោះ មោឃ ចូលឆេកឆេក្នុងផ្ទះស្ទៀបកំដៅម៉ាសុីនម៉ូតូទៀត ដល់គ្មានកំដៅម៉ាសុីនម៉ូតូថាមុិចក៍ដាក់កូនសោជាប់នៅម៉ូតូ អ្នកស្រីសួរថា ករណី និងទង្វើនគរបាលធ្វើបែបនេះ សេចក្ដីសុខប្រជាពលរដ្ឋនៅឯណា? គាត់កើតទុក្ខមិនសុខចិត្តក៍សម្រេចទៅដាក់ពាក្យប្ដឹងរកយុត្តិធម៌ នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ កាលពីព្រឹកថ្ងៃទី១៥ ខែឆ្នាំដដែល ។
អ្នកស្រីបន្តទៀតថា ទោសជាគាត់បានដាក់ពាក្យបណ្ដឹងប្ដឹងក្រុមនគរបាលប៉ុស្ដិ៍ទាំនោះ នៅអធិការដ្ឋាននគរបាលលស្រុកភ្នំក្រវាញក្ដី គាត់តែពុំសូវមានទំនុកចិត្តបាននូវយុត្តិធម៌នោះឡើយ ដូច្នេះហើយទើបស្នើសុំឲ្យលោក ឧត្ថមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជាពិសេសនាយឧត្តមសេនីយ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ មេតាជួយរកយុត្តិជួនគាតក៍ដូចជាអ្នកដ៍ទៃផ្សេងៗផងដែរ ។
ទោសជាស្រី ជិន ភារ៉ា កើតទុក្ខមិនសុខចិត្តទដាក់ពាក្យបណ្ដឹង និងស្នើសុំការជួយអន្តរាគមន៍ ដូចបានរាបរបខាងលើបែបនេះក្ដី បុគ្គិលិកមជ្ឈមណ្ឌលព័ត៌មាននគរវត្ត ពុំអាចស្វែករកសុំការពន្យល់ណាមួយបានទេ ពីក្រុមនគរបាលប៉ុស្តិ៍រដ្ឋបាលព្រងិល ជាពិសេសលោក អនុសេនីយ៍ឯក ឈឹម មានបាន ជានាយប៉ុស្ដិ៍ និងលោក អនុសេនីយ៍ឯក អឹុម ចាន់រិទ្ធី មន្រ្ដីប៉ុស្តិ៍ ៕ ដោយ៖ បុឹម ពិន