ចោរ​លួច​ម៉ូតូ​២នាក់​ និង​ម៉ូតូ​៣គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួននិងរឹបអូស​បាន​ 

ចែករំលែក៖

 ខេត្ត​ព្រះសីហនុ៖ ព្រឹកថ្ងៃទី១៨ ខែសីហា​ ឆ្នាំ​២០១៨​នេះ​ នគរបាល​ព្រហ្មទណ្ឌ​ ខេត្ត​ព្រះសីហនុ​ បាន​បង្ហាញ​មុខ​ មុខសញ្ញា​លួច​ម៉ូតូ​ចំនួន​២នាក់​ និង​ម៉ូតូ​ជា​ផល​នៃ​អំពេី​លួច​ចំនួន​៣​គ្រឿង​ ឲ្យ​អ្នក​សារព័ត៌មាន​ថតរូប និងផ្សព្វផ្សាយ​ព័ត៌មាន​។
អំពេី​លួចបាន​កេីត​ឡេីង​ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០១៨ វេលាម៉ោង ១៩:០០នាទី នៅមុខឃ្លីនិច​ឯកជន​មួយ​ កន្លែង​ស្ថិតនៅភូមិ២ សង្កាត់​លេខ​៣ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យ​បាន​លួចយកម៉ូតូ១គ្រឿង ម៉ាក វេវអេស  ស៊េរីចាស់ គ្មានស្លាកលេខ របស់ជនរងគ្រោះ ដែល​ម្ចាស់​បាន​ចតទុក​នៅមុខឃ្លីនិច ៨៨៨ (ចាស់) ហើយចូលទៅទិញថ្នាំនៅក្បែរនោះ ។
បន្ទាប់ពីបានទទួលបានដំណឹងនេះភ្លាម នគរបាលព្រហ្មទណ្ឌ​ខេត្ត​ បានដេញ​ស្ទាក់​ចាប់ជនសង្ស័យ​បាន​ក្នុងពេលដែល​មុខ​សញ្ញា​បាន​ជិះម៉ូតូ​ មកដល់​ ជិត​តោ២​ បាន​ម្នាក់​ បន្ទាប់​មក​បាន​ទៅ​ឃាត់ខ្លួន​គ្នា​វា​ ម្នាក់ទៀត ។
    ១-ឈ្មោះ ហឹម ចាន់រ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់) ។
    ២-ឈ្មោះ ម៉ៅ ប៊ុនថា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិន​ពិតប្រាកដ​ ( បក្ខពួកសមគំនិត ) ។
    លោក​វរសេនីយ៍​ឯក​ស៊ុត​ សំអុន​ នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹង​ថាៈ​ ក្នុង​ប្រតិបត្តិ​ការ​នេះ​ សមត្ថកិច្ច​ ចាប់យកបាន​វត្ថុ​តាង​ ជា​ផល​នៃ​អំពេី​លួច​សរុប​ទាំង​អស់​ចំនួន​៤គ្រឿង​។
   ម៉ូតូ​ម៉ាក វេវអេស ស៊េរីចាស់ គ្មានស្លាកលេខ​ ដែល​លួច​កាលពី​ថ្ងៃ​ទី​១៦​ខែ​សីហា​ ម្ចាស់​បាន​សុំ​យក​ទៅ​ប្រើប្រាស់​វិញ​ហើយម្ចាស់​ឈ្មោះ​ យិន យ៉ាត់ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ រត់រ៉ឺម៉ក មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។ រី​ឯ​ម៉ូតូ​៣គ្រឿង​ទៀត​ នៅ​ពុំ​ទាន់​រក​ម្ចាស់​ឃើញ​នៅ​ឡើយ​ ជនសង្ស័យ​ សារ​ភាព​ប្រាប់​សមត្ថកិច្ច​ថា​ ពួ​ក​វា​បាន​លួច​ម៉ូតូ​របស់​ជន​ជាតិ​ចិន​។ ពេល​ដែល​បាត់​ ម្ចាស់​ម៉ូតូ​មិន​បាន​មក​រាយការណ៍​ ដាក់​ពាក្យ​បណ្ដឹង​ឡើយ។
ជនសង្ស័យទាំង២នាក់ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បាន​កសាងសំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print