ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​sl​ធ្វើ​សកម្មភាព​ឆក់​កាបូប​ ពី​ស្រី្ត​ម្នាក់​ត្រូវ​នគរបាល​ខណ្ឌ​៧​មក​រា​ឃាត់ខ្លួន​បាន​ភ្លាម

ចែករំលែក៖

​ភ្នំពេញ​៖​ ស្ត្រី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧​ ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​sl​ មក​អែប​ក្បែរ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ រួច​ព្យាយាម​គេចខ្លួន​តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ខណ្ឌ​៧​មក​រា​ តាម​ប្រផាប់​ប្រ​ផី​ញ​ចាប់​បាន​ភ្លាមៗ​ ។​

image3

​ហេតុការណ៍​ឃាត់​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ដើរ​លេង​តាម​ដងផ្លូវ​កាលពី​វេលា​ម៉ោង​០៦​និង​៥០​នាទី​យប់​ ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​ផ្លូវឌឿងហែម​ក្រោយ​ប៉ុស្តិ៍​អូរ​ឬ​ស្សី​២​ ក្នុង​សង្កាត់​អូរ​ឬ​ស្សី​២​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ ​។​

​ជនសង្ស័យ​មានឈ្មោះ​ ឆៃ​ យ៉ា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ស្នាក់​នៅ​និង​មុខរបរ​មិន​ពិតប្រាកដ​។​ ចំណែក​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​នគរបាល​រក​ឃើញ​អញ្ជើញ​មក​ដាក់​បណ្ដឹង​នោះ​ទេ​ ដោយ​ភ័យ​ខ្លាំង​ពេល​ក៏​ជិះ​ម៉ូតូ​ទៅ​បាត់​តែ​ម្ដង​ ។​

​យោង​តាម​សាក្សី​នៅ​ក្បែរ​និង​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​មាន​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧​ ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​ ខណៈ​មល​ចំណុច​កែង​និង​ផ្លូវ​លេខ​១៦១​ ក្បែរ​និង​ប៉ុស្តិ៍​នគរបាល​អូរ​ឬ​ស្សី​២​ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​sl​ ពណ៌​ទឹកប្រាក់​បិត​តែម​ពណ៌​ទឹក​បិ​ច​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១BL-០៧០៩​ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ ពេល​ក្បែរ​ជន​រង​គ្រោះ​ធ្វើ​សកម្មភាព​ ឆក់​ការ​បូ​ប​ពី​ជន​រង​គ្រោះ​ តែ​មិន​បាន​សម្រេច​ ត្រូវ​ជន​រង​គ្រោះ​ដួល​ រួច​ជនសង្ស័យ​បាន​ព្យាយាម​គេចខ្លួន​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា​កំពុង​ល្បាត​នៅ​ក្បែរ​នោះ​ក៏​បាន​ដេញចាប់​ប្រផាប់​ប្រ​ភី​ញ​ បាន​ភ្លាមៗ​តែ​ម្ដង​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​នាំ​យក​មក​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ដើម្បី​សាកសួរ​និង​ចាត់ការ​តាម​នីតិវិធី​ ៕​

...

ដោយ៖ ស​ រស្មី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print