ខេត្តសៀមរាប៖ បន្ទប់ខារ៉ាអូខេរបស់ភោជនីយដ្ឋានស្វាយមាសចំនួន២បន្ទប់ និងសម្ភារៈក្នុងបន្ទប់នោះត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង បណ្តាលមកពីឆ្លងចរន្តអគ្គិសនីខណៈបន្ទប់ខារ៉ាអូខេនោះទើបសាងសង់បាន៩០% ។
ហេតុការណ៍អគ្គិភ័យឆាបឆេះបន្ទប់ខារ៉ាអូខេនេះកើតឡើងកាលពីវេលា ម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅចំនុចក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ឧបទ្ទវហេតុនេះ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ពលរដ្ឋអ្នកជិតខាងរតមកជួយពន្លត់ទាន់ពេលវេលា ។
តាមសាក្សីពីបុគ្គលិកនៅកន្លែងកើតហេតុបានឲ្យថា មុនដំបូងពួកគេកំពុងលើកបៀរនិងម្ហូបឱ្យភ្ញៀវ ស្រាប់តែក្រឡេងឃើញភ្លើងហុយផ្សែង ឡើងទ្រលោម ចេញពីក្នុងបន្ទប់ខារ៉ាអូខេដែលទើបនឹងជិតបើក បានប្រហែលជិត៩០%ហើយ។ សាក្សីបានបន្តថា ឃើញហេតុការដូច្នេះពួកគាត់ក៏បាននាំគ្នាជួយទាញស៊ីយូ និងរត់ទៅបា្រប់ម្ចាស់ហាងឱ្យ ទូរស័ព្ទទៅហៅឡានទឹកឱ្យមកជួយពន្លត់ បានប្រហែលកន្លះម៉ោង ក៏ឃើញឡានទឹកមកពន្លត់អគ្គិភ័យរបស់ស្នងការចំនួន២គ្រឿង តែបាញ់ទឹកអស់១ឡាន និងឡានទឹករបស់ប៉េអឹម មកចំនួន១ឡាន ប៉ុន្តែពុំបានបាញ់ទេ ដោយសាររលត់បាត់អស់ហើយ ។
តាមប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានប្រាប់ថា រថយន្តពន្លត់អគ្គិភ័យមាន២អង្គភាពរួមមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការចំនួន២គ្រឿង តែបាញ់ទឹកអស់១ឡាន និងឡានទឹករបស់ប៉េអឹម មកចំនួន១ឡាន ប៉ុន្តែពុំបានបាញ់ទេ ដោយសារវារលត់បាត់អស់ហើយ និងគ្មានគ្រោះថ្នាក់ដល់មនុស្សនោះដែរ ។
ប្រភពបានបន្ថែមទៀតថា ម្ចាស់ហាងភោជនីយដ្ឋាន យីហោ ស្វាយមាស មានឈ្មោះ ភិន លីង៉ែត ភេទប្រុស អាយុ៣៩ឆ្នាំរស់ នៅភូមិឃុំកើតហេតុខាងលើ នៅក្នុងបន្ទប់ខារ៉ាអូខេទាំង២នោះពុំមានមនុស្សនៅទេ ដោយសារក្រុមជាងសំណង់បានចេញទៅផ្ទះតាំងពីម៉ោង៥ល្ងាចម្ល៉េះ តាមសម្តីបំភ្លឺរបស់ម្ចាស់ហាង។ ចំណែកនៃការខូចខាតទ្រព្យសម្បត្តិមាន អាគារបន្ទប់ខារ៉ាអូខេអស់ចំនួន២បន្ទប់ ដែលមានទំហំក្នុង១បន្ទប់ៗ មានទទឹង ៥ម៉ែត្រX១២ម៉ែត្រ ធ្វើអំពីថ្មក្រោម ប្រក់សង្ក័សី ទើបនឹងសាងសង់បានជិត៩០%ហើយដែលមានគ្រឿងសង្ហារឹមនៅក្នុងនោះត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង ៕
ដោយ៖ ជានិរន្ដរ៍