នគរបាលព្រហ្មទណ្ឌកំរិតស្រាលបង្ហាញមុខ ជនសង្ស័យឆក់និងប្លន់ ៣នាក់រួមទាំងអាវុធខ្លីមួយដើម

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ ឆក់និងប្លន់ព្រមទាំងអ្នកផ្សំគំនិត៣នាក់ត្រូវបាននគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបង្ហាញមុខ ជាសាធារណះកាលពីព្រឹកថ្ងៃទី២០ខែសីហា នេះរួមជាមួយកាំភ្លើងខ្លីម៉ាកកា៥៩មួយដើម  រួចបញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមច្បាប់។នៅក្នុងការបង្ហាញមុខ នេះដែរជនសង្ស័យ ម្នាក់ត្រូវនគរបាលនាំខ្លួន ទៅស្រាវជ្រាវមិនមានវត្តមានឡើយ ។

ជនសង្ស័យ ដែលបង្ហាញមុខ ១. ឈ្មោះសុច  ច័ន្ទរិន ហៅនិន ភេទប្រុសអាយុ៣៣ឆ្នាំ ជាសន្តិសុខ ឯកជន មានលំនៅភូមិ ទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ,២. កែវ វណ្ណះ ភេទប្រុសអាយុ៣១ឆ្នាំមានលំនៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញនិង៣.ឈ្មោះសំ បណ្ឌិតអាយុ៣៣ឆ្នាំមានលំនៅផ្ទះលេខ ១១អឺ២ផ្លូវលេខ១៤២ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។

តាមលោកវរះសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានអោយដឹងថា ជនសង្ស័យ ទាំង៣នាក់ ត្រូវបានកម្លាំង នគរបាលស្រាវជ្រាវ ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃទី១៨ខែសីហា បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឆក់កាបូបនិងភ្ជង់ប្លន់យកម៉ូតូជាបន្តបន្តបន្ទាប់ក្នុងពេលដែលមួយនិងបានបាញ់ទៅលើជនរងគ្រោះផងដែរ។

លោកនាយការិយាល័យ បានអោយដឹងទៀតថា  កាលពីថ្ងៃទី១៤ខែ សីហា ឆ្នាំ ២០១៩វេលាម៉ោងប្រមាណ៦និង​៣០នាទីល្ងាច ជនសង្ស័យម្នាក់ឈ្មោះសុច  ច័ន្ទរិន ហៅនិន ប្រដាប់ដោយអាវុធខ្លីជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់កាបូប ពីស្រ្តីម្នាក់  ដែលទុកនៅលើកែបម៉ូតូនៅចំណុច មុខ ផ្ទះលេខ ៤៩៤ ផ្លូវព្រះស៊ីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន បានសម្រេច ។ នៅក្នុងសកម្មភាពជនរងគ្រោះ ស្រែកឆោឡោហើយ បុរសជាប្តីជនរងគ្រោះក៍បានជិះម៉ូតូម៉ាកPCXមួយគ្រឿងដេញតាមរហូតមកដល់ចំណុច មុខផ្ទះលេខ ១៦៩អឺ០ផ្លូវលេខ ៣៣៦ សង្កាត់វាលវង់ ខណ្ឌ៧មករា ប្តីជនរងគ្រោះក៍ជិះម៉ូតូតាមធាក់បណ្តាលអោយដួលម៉ូតូទាំងអស់គ្នា ហើយ បណ្តើមបានកាបូបនោះត្រឡប់មកវិញ។

តាមព័ត៌មានអោយដឹងទៀតថា  ខណះនោះ ជនសង្ស័យ ក៍បានស្ទុះទៅយកលើក ម៉ូតូម៉ាកPCX របស់ជនរងគ្រោះជិះគេចខ្លួន បានប្រមាណ៣០ម៉ែត្រ ត្រូវម្ចាស់ ចុកតេឡេរលត់ដួល ជ្រុះកាំភ្លើងហើយ ជនសង្ស័យក៍ស្ទុះទៅរើកាំភ្លើង បាញ់ទៅលើ ជនសង្ស័យ ចំនួន ២គ្រាប់តែពុំត្រូវ។

តាមនគរបាលអោយដឹងទៀតថា បន្ទាប់ពីផ្ទុះអាវុធ ជនសង្ស័យក៍បានកាន់អាវុធរត់គេចខ្លួនតាមផ្លូវ​លេខ ២១៥ដល់មុខ ភោជនីយដ្ឋានប៉ៃហ៊ឺក្នុង សង្កាត់វាលវង់ក៍បានភ្ជង់ប្តីប្រពន្ធប្លន់យកម៉ូតូម៉ាកMOOVE​ពណ៌ខ្មៅ លាយផ្ទៃមេឃពាក់ស្លាកលេខ ភ្នំពេញ១GY២៣២៤ដែលជារបស់ជនរងគ្រោះឈ្មោះថៃ រតនា  ភេទប្រុសអាយុ៣៩ឆ្នាំ យកជិះគេចខ្លួនបាត់ស្រមោល។

ដោយមានការស្រាវជ្រាយ ពីកម្លាំងនគរបាលជំនាញនៅវេលាម៉ោងប្រមាណ៧និង៣០នាទីព្រឹកថ្ងៃទី១៨ខែសីហា សមត្ថកិច្ចក៍ឈានទៅដកហូតបានម៉ូតូរបស់ជនរងគ្រោះដែលជនសង្ស័យ យកទៅផ្ញើរទុកនៅមន្ទីរពេទ្យ ព្រះអង្គឌួង និងបានឃាត់ខ្លួន ជនសង្ស័យ ២នាក់ ដែលផ្សំគំនិត រួចក៍បន្តទៅឃាត់ខ្លួន ជនដៃដល់ម្នាក់ទៀតនៅវេលាម៉ោងប្រមាណ១១នៅចំណុចផ្លូវលំសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដោយដកហូតបានកាំភ្លើងម៉ាកK៥៩មួយដើម។

លោកវរះសេនីយ៍ឯក ប៊ុន សត្យា បានអោយដឹងទៀតថា ជនសង្ស័យម្នាក់ឈ្មោះសុច  ច័ន្ទរិន ហៅនិនជាមុខ សញ្ញា ធ្លាប់ជាប់ពន្ធនាគារ២លើក , លើកទី១ ជាប់ពីបទប្លន់ រយះពេល ៨ឆ្នាំ (២០០៥ រហូតដល់២០១៣)និងលើកទី២ ពីបទឆក់ទូរស័ព្ទជាប់គុក១ឆ្នាំ ត្រូវបានដោះលែងវិញនៅថ្ងៃទី១៩ខែកញ្ញាឆ្នាំ ២០១៧។ពិតជាគេចមិនផុតពីគុកមែន លើកទនេះ ត្រូវចាប់ខ្លួនបញ្ជូនទៅដាក់គុកវិញ៕អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print