កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីលួចស្លាកលេខរថយន្តនិងទទួលផលចោរកម្ម

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ឃាត់ខ្លួនជាក់ស្តែង កាលពីម៉ោង១និង៥៥នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហាឆ្នាំ២០១៩ បន្ទាប់ពីពាក់ព័ន្ធករណីលួចស្លាកលេខរថយន្តនិងទទួលផលចោរកម្ម។ ជនសង្ស័យឈ្មោះ ម៉ែន វិចិត្រ អាយុ២៨ឆ្នាំ ជនជាតិ វៀតណាម ពីបទលួច (លួចស្លាកលេខរថយន្តម៉ាកតូយ៉ូតាព្រូសទាំងមុខក្រោយ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២A ផ្លូវលេខ ៣៩៥ ក្រុមទី៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ រួចបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកចាត់ការតាមផ្លូវវច្បាប់។ជនសង្ស័យឈ្មោះ ម៉ែន វិចិត្រ បានសារភាពថា ខ្លួនបានធ្លាប់លក់ស្លាកលេខរថយន្ដដែលលួចបានទៅលក់ឲ្យឈ្មោះ សុខ ជា ហៅ យឿង ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិ វៀតណាម និងឈ្មោះ សេន សឿន ហៅ តាម៉ាប់ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ចំនួន០៣ដងរួចមកហើយដោយលក់មួយគូមុខក្រោយតំលៃ៣០ដុល្លារសហរដ្ឋអាមេរិក)។ រហូតមកដល់ម៉ោងប្រហែល ៧និង៤០នាទី កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត ចំនួន០២ទីតាំងផ្សេងគ្នា ពីបទសមគំនិតនិងបទទទួលផលចោរកម្ម (ទិញស្លាកលេខរថយន្តពាក់ព័ន្ធអំពើលួចច្រើនដង) ប្រព្រឹត្តជាច្រើនលើកនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទីតាំងផ្សេងពីគ្នា:

ឈ្មោះ សុខ ជា ហៅ យឿង អាយុ២២ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចលើដងផ្លូវ លេខ២២៣ក្រុមទី១៣ ភូមិ៧ សង្កាត់ផ្សដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៩និង០០នាទី។ ២ឈ្មោះ សេន សឿន ហៅ តាម៉ាប់ អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី (PassApp) ស្នាក់នៅមិនចាំលេខជាន់ទី៣ ផ្លូវសុកហុក សង្កាត់អូរឬស្សីទី១ខណ្ឌ៧មករា រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចក្នុងវត្តស្ទឹងមានជ័យ ក្រុមទី១សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហាឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៩និង៤០នាទី។ វត្ថុតាងចាប់យកមាន ៖ ដែកសំប៉ែតសំរាប់កាច់បំបែកគ្រាប់សោរកម៉ូតូចំនួន០១(ចាប់យកពីឈ្មោះ សុខ ជា ហៅ យឿង), ម៉ូតូកង់បី (PassApp) ០១គ្រឿងពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1Q-0748 (ចាប់យកពីឈ្មោះ សុខ ជា ហៅយឿង )។ បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ ចាត់ការបន្តតាមនីតិវិធី ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print