ម្តាយជនរងគ្រោះស្រែករកយុត្តិធម៌ រឿងអនុប៉ុស្តិ៍ជ្រោយតាកែវ និងបក្ខពួក វាយធ្វើបាបកូនគាត់ជាជនសង្ស័យ ទាំងដៃជាប់ខ្នោះ

ចែករំលែក៖

ខេត្តកណ្តាល៖ រឿងហិង្សាមួយដែលម្តាយជនរងគ្រោះអះអាងថា៖ មន្ត្រីនគរបាលអ្នកអនុវត្តច្បាប់ បានចាប់ដាក់ខ្នោះកូនរបស់គាត់ និងវាយធ្វើបាបរហូត ដល់ធ្លាក់ឈាម នៅស្រុកកោះធំ កំពុងស្រែករកយុត្តិធម៌ ហើយសំណុំរឿងបានបញ្ជូនទៅតុលាការហើយ។
អ្នកមីង ប្រាង ម៉ុម អាយុ៤៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាលបានប្រាប់អោយដឹងថា៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ មានកម្មវិធីល្ខោនបាសាក់នៅចំណុចវត្តជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ។នៅថ្ងៃនោះដែរកូនប្រុសរបស់នាងខ្ញុំឈ្មោះ ឃន វ៉ាន់នី បានចេញពីផ្ទះទៅមើលល្ខោនបាសាក់នៅចំណុចវត្តខាងលើនោះដែរ។ រហូតដល់ម៉ោង២៣និង៣០នាទី ថ្ងៃខែឆ្នាំដដែល កូនប្រុសរបស់នាងខ្ញុំបានចេញពីកន្លែងល្ខោនបាសាក់ត្រឡប់មកផ្ទះវិញ មកដល់ចំណុចក្លោងទ្វារវត្តជាប់ផ្លូវជាតិក៏បានជួបឈ្មោះ ណន ឧត្តម និងបក្ខពួក ហើយក៌បាននិយាយគ្នាទាក់ពាក្យសម្តីគ្នាបន្តិចបន្ទួច ប៉ុណ្ណោះ។ ស្រាប់តែឈ្មោះ ណន ឧត្តម និងបក្ខពួក ចាប់កូនប្រុសរបស់នាងខ្ញុំ ដាក់ខ្នោះវាយធ្វើបាប ទាត់ធាក់ បណ្តាលអោយហូរឈាមតាមច្រមុះ តាមមាត់ តាមត្រជៀក រងរបួសជាទម្ងន់។

អ្នកមីងបានបន្តរទៀតថា បន្ទាប់ពីដាក់ពាក្យបណ្តឹងរហូតមកដល់ពេលនេះ សមត្ថកិច្ចបានកោះហៅគាត់អោយមកសម្របសម្រួលបញ្ចប់រឿងពីរលើកហើយនៅអធិការស្រុកកោះធំម្តង និងនៅស្នងការនគរបាលខេត្តម្តង។
តែជនបង្ករមិនព្រមសារភាព ពិតជាអយុត្តិធម៌សម្រាប់គាត់ និងកូនគាត់ខ្លាំងណាស់ ។ជាចុងក្រោយគាត់បានសំណូមពរអោយជនបង្ករឆ្លើយសារភាព និងទាមទាសំណងជំងឺចិត្តសម្រាប់មើលជំងឺចំនួន៥០០០ដុល្លារ។

លោក ចាន់ វ័រ មេប៉ុស្តិនគរបាលជ្រោយតាកែវបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុឈ្មោះ ឃន វ៉ាន់នី និងបក្ខពួកប្រមាណជិត២០នាក់ បានដើរមកកន្លែងប្រជាការពារក្នុងនោះមានលោក ណន ឧត្តម នាយរងប៉ុស្តិនៅក្នុងនោះដែរ ហើយក្រុមឃន វ៉ាន់នី និងបក្ខពួក ក្នុងស្ថានភាពស្រវឹង តែលោកមិនដឹងថាផឹកមកពីណាទេ បានស្រែកដៀមដាមមកលើកូនចៅរបស់គាត់ ហើយថែមទាំងឡើងជង្គង់មួយជង្គង់ ក៏ប្រតាយប្រតប់គ្នាតែម្តងទៅ។ លោកបានបញ្ជាក់ថា កូនចៅរបស់លោកមិនបានវាយ និងដាក់ខ្នោះទៅលើជនរងគ្រោះនោះទេ។

ពាក់ពន្ធ័និងរឿងរ៉ាវខាងលើនេះដែរលោកឧត្តមសេនីយ៌ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានថ្លែងអោយដឹងថា សំណុំរឿង បានបញ្ជូនទៅតុលាការអស់ហើយ៕

...

ដោយ៖ ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print