ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបាននគរបាលឃាត់ ខ្លួន ក្រោយពីទទួលបណ្តឹងរបស់ប្ រជាពលរដ្ឋជាច្រេីនខណះស្ត្រីរូ បនោះតាំងខ្លួនជាមន្ត្រីរាជការ ហើយបានយកឈ្មោះថ្នាក់ដឹកនាំមកប្រើ ក្នុងចេតនាជ្រើសរើស ចូលក្របខ័ណ្ឌនគរបាលជាតិ ហើយទាមទារឲ្យបង់លុយក្នុងម្នាក់ៗ២៥០០ដុល្លារទៅ៣៥០០ដុល្លារ យកទៅរត់ការចូលក្របខ័ណ្ឌប៉ូលិស តែធាតុពិត មិនមានមុខរបរមិនពិតប្រាកដ ។
ការឃាត់ខ្លួននេះបានធ្វេីឡេីងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិសែនជ័យ ក្រោយពីចូលទៅបំភ្លឺនិងសារភាពនូ វទង្វើររបស់ខ្លួន គ្មានលុយសង ប៉ូលិសឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ។
ស្ដ្រីជាជនសង្ស័យឈ្មោះ ឈាង ផល្លា ហៅពៅ អាយុ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៧៧ ផ្លូវលេខ១២៣ ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។ ចំណែកជនរងគ្រោះ ជាច្រើននាក់ តែអ្វីទទួលបានឃើញមកដាក់ពាក្យបណ្ តឹងប្តឹងចោទស្ត្រីខាងលើ មានចំនួន៨នាក់ ហើយក្នុងម្នាក់ៗ អស់លុយពី២៥០០ដុល្លារ ទៅ ៣៥០០ដុល្លារ ។
តាមជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ចូលទៅសមត្ថកិច្ចម្នាក់ៗ ប្តឹងចោទប្រកាន់ទៅលើ ស្ត្រីសង្ស័យឈ្មោះ ឈាង ផល្លា ហៅពៅ ពីបទ ឆបោកលុយ ក្នុងរូបភាពស្គាល់យកឈ្មោះថ្នាក់ ដឹកនាំ មកជ្រើសរើសចូលបម្រើការងារក្របខ័ ណ្ឌនគរបាលជាតិធាតុពិតសូម្បីតែខ្ លួនឯងគ្មានការងារធ្វើផង រាប់ពាន់ មុឺនដុល្លា ដែលស្ត្រីសង្ស័យ ឆបោក ។
បច្ចុប្បន្នស្ត្រីសង្ស័យ ក្រោយចូលខ្លួនបំភ្លឺ នៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោ ធិសែនជ័យ និងសារភាពនូវទង្វើររបស់ខ្លួន គ្មានលទ្ធភាពសងលុយទៅជនរងគ្រោះ សមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអា សន្ន ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ៕ សុខាសែនជ័យ