ចូលច្រៀងនៅផលិតកម្មថ្មីភ្លាម តន់ ច័ន្ទសីម៉ា ធ្វើឲ្យកក្រើកបទថ្មីភ្លែត

ចែករំលែក៖

ភ្នំពេញ៖ ស្ងាត់ៗអតីតបេក្ខជន The Voice Cambodia រដូវកាលទី២ កញ្ញា តន់ ច័ន្ទសីម៉ា លេខមុខក្នុងផលិតកម្ម Galaxy Navatra ដ៏គួរឲ្យភ្ញាក់ផ្អើល។ ភ្ញាក់ផ្អើលក្រោយពីតារាស្រីវ័យក្មេងរូបនេះបញ្ចេញបទចម្រៀងថ្មីគឺបទ”បើមិនស្មោះស្រលាញ់គ្នារកងាប់អី?” រហូតផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជន។
​លេខមុខលើផលិតកម្មថ្មីភ្លាម ផលិតករបានផ្តល់បទចម្រៀងថ្មីមួយដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមនានា ពិសេសអ្នកនៅលើបណ្តាញTik Tok ច្រៀងត្រាប់តាមជាច្រើននាក់ សូម្បីតែនៅលើបណ្តាញYoutubeក៏មានអ្នកចូលទស្សនាច្រើនជាងកន្លះលានដងត្រឹមតែរយៈពេលខ្លី។

តារាស្រីរូបនេះបញ្ជាក់ថានាងពិតជារំភើបក្រោយពីបទថ្មីចេញភ្លាមទទួលបានការគាំទ្រច្រើនមិននឹកស្មានដល់។ នាងបញ្ជាក់ថា នាងសម្រេចចិត្តចុះកិច្ចសន្យាច្រៀងក្នុងផលិតកម្មនេះរយៈពេល៣ឆ្នាំ។ អ្វីដែលនាងពេញចិត្តគឺការផ្តល់ឱកាស និងការលើកទឹកចិត្តច្រើនពីផលិតកម្មទាំងការចេញច្រៀងដោយមិនមានការកាត់ភាគរយចូលផលិតកម្ម ការផ្តល់បទចម្រៀងពិសេសៗ និងការទទួលបានឱកាសការងារថ្មីៗជាច្រើនបន្តបន្ទាប់។ នាងថាពេលនេះនាងមានបីបទរួចមកហើយនៅក្នុងដៃដោយក្នុងនោះមានបទចម្រៀងមួយបទទើបចេញរួចនេះក៏មានជាMv ហើយពីរបទៀតដែលទើបបញ្ចប់ការថត និងត្រៀម៣បទផ្សេងទៀតក្នុងពេលខាងមុខ។

នាងបញ្ជាក់ដែរថា កិច្ចសន្យាចូលច្រៀងនាងចាប់តាំងពីខែមីនាមកម្ល៉េះប៉ុន្តែដោយសារនាងនៅមានបទចម្រៀងខ្លះមិនទាន់បញ្ចេញក្នុងផលិតកម្មចាស់ទើបត្រូវពន្យាពេល ប៉ុន្តែទោះជាយ៉ាងណានាងនៅតែសប្បាយចិត្តក្រោយពីសន្ទុះនៃការគាំទ្ររបស់ទស្សនិកជនកាន់តែច្រើន ។ អ្វីដែលនាងពេញចិត្តបំផុតក្នុងការងារថ្មីនេះគឺបទចម្រៀងរបស់នាងមានការសម្តែងដោយផ្ទាល់។

នាងថាក្រោយទទួលបានការគាំទ្រនាងទើបនឹងទទួលបានការងារថ្មីៗបន្ថែមទៀតជាច្រើនទាំងការច្រៀងនៅតាមកម្មវិធីប្រគំតន្ត្រីតូចធំនានា និងការថតឈុតសម្អាងការមួយចំនួនផងដែរ។

តារាស្រីរូបនេះលើកឡើងដែរថា នាងនឹងពង្រឹងការងារសិល្បៈចម្រៀងរបស់នាងឲ្យកាន់តែប្រើសើរ និងស្វែងរកអ្វីដែលថ្មីសម្រាប់បំពេញការគាំទ្ររបស់ទស្សនិកជន ហើយក៏រំពឹងដែរថា ទស្សនិកជននឹងពេញចិត្តសម្រាប់ស្នាដៃថ្មីៗរបស់នាងផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print