នគរបាលខណ្ឌទួលគោកចាប់បានចោរលួចកាត់ខ្សែកាបរហ័សណាស់ ខុសពីចោរលួចម៉ូតូស្ងាត់បាត់ឈឹង

ចែករំលែក៖

ភ្នំពេញ៖នគរបាលខណ្ឌទួលគោក បានចាប់ខ្លួនជនសង្ស័យម្នាក់លួចកាត់ខ្សែកាបអុបទិចទូរស័ព្ទ នៅចំណុចមុខផ្ទះលេខ៦១ ផ្លូវ២៦៩ ក្រុម២៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ត្រូវបានសមត្ថកិច្ចឃាត់ហើយ នាថ្ងៃទី២៣ ខែសីហា វេលាម៉ោង៣៖៣០នាទីទៀបភ្លឺ នេះ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុក រ៉ុម អាយុ៣២ឆ្នាំ ដោយដកហូតវត្ថុតាងរួមមាន ម៉ូតូ១គ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ផលិតឆ្នាំ២០១៣ និង ខ្សែកាបអុបទិចទូរស័ព្ទចំនួន១ខ្សែប្រវែងប្រហែល៣០ម៉ែត្រ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវីធីច្បាប់ ។

នាពេលកន្លងទៅ មានករណីចោរលួចម៉ូតូមួយគ្រឿងបានសម្រេចដោយសុវត្ថិភាព នៅយប់រំលងអាធ្រាត្រថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នេះ ស្ថិតក្នុងរបងផ្ទះលេខ១២ ផ្លូវ៦៦៨ស្ទួន ភូមិ១៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

ជនរងគ្រោះមានឈ្មោះថា លី វណ្ណី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាអ្នកសារព័ត៌មាននៅអង្គភាពប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា CPC NEWS បច្ចុប្បន្នរស់នៅផ្ទះជួលគ្មានលេខ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ ម៉ូតូដែលត្រូវចោរលួច Zoomer ពណ៌សលាយក្រហម សេរ៊ីឆ្នាំ២០១៨ ផ្លាកលេខ ត្បូងឃ្មុំ 1F 0906 ។

ប៉ុន្តែរហូតមកទល់ពេលនេះ សមត្ថកិច្ចពុំទាន់ចាប់ខ្លួនក្រុមជនល្មើសបាននៅឡើយទេ ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះរួច ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print