នារីម៉ាស្សាបន្លំលួចលុយភ្ញៀវបរទេសពេលអ្នករត់ម៉ូតូកង់បីទៅសួរនាំវាយបែកក្បាលបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូកង់បីម្នាក់បានម្ចាស់ហាងម៉ាស្សាវាយបណ្តាលឲ្យរងរបួសបែកក្បាលខណៈនាំភ្ញៀវបរទេស២នាក់ប្តីប្រពន្ធចូលទៅម៉ាស្សាក្នុងម៉ាស្សាមួយកន្លែងដែលមានយីហោ (ម៉ាស្សាបុរាណខ្មែរ)ហើយត្រូវនារីបំរើការក្នុងហាងបន្លំលួចលុយ  ភ្ញៀវ​បង្កជាជម្លោះផ្អើលដល់អ្នកក្បែរខាងនិងសមត្ថកិច្ចមកជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
១០នឹង០៥នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១៧៨កែងផ្លូវព្រះសុីសុវត្ថិនៅចំណុចហាងម៉ាស្សាមួយកន្លែងយីហោម៉ាស្សាបុរាណខ្មែរស្ថិតនៅក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ។

តាមប្រភពពីភ្ញៀវបរទេស២អ្នកប្តីប្រពន្ធបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺរូបគាត់ទាំង២នាក់ប្តីប្រពន្ធបានចូលទៅម៉ាស្សានៅក្នុងហាងដែលមានយីហោ(ម៉ាស្សាខ្មែរបុរាណ)ហើយត្រូវបាននារីបំរើការក្នុងហាងបន្លំលួចលុយ
ដល់ពេលអ្នករត់កង់បីចូលទៅសួរនាំរកខុសត្រូវក៏ត្រូវម្ចាស់ហាងយកខ្សែក្រវ៉ាត់មកវាយបណ្តាលឲ្យរងរបួសបែកក្បាលបង្កជាជម្លោះមានការភ្ញាក់ផ្អើលដល់អ្នកក្បែរខាង និងសមត្ថកិច្ចចុះទៅសួរនាំផងដែរ។

បើតាមសំដីម្ចាស់ហាងបាននិយាយថាភាគីខាងម៉ូតូកង់បីជាអ្នកបង្ករករឿងនិងយកដែកបំពង់ទីបទៅរកវាយគាត់មុនទើបគាត់កាតពារខ្លួន ចំណែកខាងជនរងគ្រោះដែលជាអ្នករត់ម៉ូតូកង់បីបានអះអាងថា ខនលួនគ្រាន់តែចូលទៅសួរនាំរកខុស    ត្រូវថាហេតុអីបានជានារីម៉ាស្សាបន្លំលួចលុយភ្ញៀវដូច្នេះមិនបានទៅរករឿងវាយតប់នោះទេ ដោយគ្រាន់តែចង់ដឹងថាអ្នកណាជាអ្នកបន្លំលួចលុយភ្ញៀវដែលជាជនជាតិបរទេសយ៉ាងដូច្នេះវាគួរឲ្យខ្មាស់គេណាស់និងធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ។
ក្រោយពេលកើតហេតុដោយមានការជួយសម្របសម្រួលពីសមត្ថកិច្ចទាំងជនរងគ្រោះនិងម្ចាស់ហាងម៉ាស្សាបានសម្រួលគ្នាដោយមិនបានដាក់ពាក្យបណ្តឹងរៀងៗខ្លួនបញ្ចប់រឿងតែម្តង៕ធឿនព្រែកជ័យ

 

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print